ភ្នំពេញ៖ រហូតដល់ម៉ោង ៨ ព្រឹក ថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០២០ នេះ ក្រសួងសុខាភិបាល បានរកឃើញករណីផ្ទុកជំងឺកូវីដ ១៩ ថ្មី ចំនួន ២នាក់បន្ថែមទៀត សុទ្ធតែពលរដ្ឋខ្មែរ ទើបត្រលប់មកពីប្រទេសឥណ្ឌូនេស៊ី។
អ្នកទំាង២នាក់នោះ ម្នាក់អាយុ២៩ឆ្នាំ និងម្នាក់ទៀត អាយុ២២ឆ្នាំ អាស័យដ្ឋាននៅខេត្តកំពង់ចាម។ ទាំង២នាក់ជាអ្នកធ្វើដំណើរមកពីប្រទេសឥណ្ឌូណេស៊ីតាមជើងហោះហើរត្រង់មកដល់ក្ពុជានៅថ្ងៃទី ១២ ខែមិនថុនា ឆ្នាំ ២០២០ ទទួលបានលទ្ធផលតេស្តវិជ្ជមានវីរុសកូវីដ១៩។
បច្ចុប្បន្ន ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ អ្នកទាំង២ ដែលមានជំងឺកូវីដ១៩នោះ ស្ថិតក្នុងចំណោមអ្នកជិះយន្តហោះជាមួយគ្នាសរុប៤៦នាក់ ដោយក្នុងនោះ មានជនជាតិឥណ្ឌូណេស៊ី២នាក់។
ជាមួយកំណើនរកឃើញអ្នកផ្ទុកកូវីដ ១៩ ថ្មី នាំឲ្យកម្ពុជាមានអ្នកឆ្លងកូវីដសរុប ១២៨នាក់ ក្នុងនោះជាសះស្បើយ ១២៥នាក់ និងសល់ ៣នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដោយមិនមានករណីស្លាប់នោះទេ ខណៈចំនួនអ្នកធ្វើតេសត្តសរុប គិតត្រឹមព្រឹកនេះ មាន ២៧២៧៤នាក់ កើតឡើង ៧៤៤នាក់។ ដោយ៖ ប៊ុនធឿន