Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

រញ្ជួយដីកម្រិត ៦.០ រ៉ិចទ័រវាយប្រហារតំបន់តៃវ៉ាន់

ចំណុចកណ្តាលនៃការរញ្ជួយដីនេះបានកើតឡើងនៅជម្រៅ ២០ គីឡូម៉ែត្រ ចម្ងាយ ១៣៧ គីឡូម៉ែត្រភាគអាគ្នេយ៍នៃទីក្រុងតៃប៉ិ នេះបើយោងតាមក្រុមអ្នកជំនាញខាងគ្រោះរញ្ជួយដី ។

មជ្ឈមណ្ឌលនៃគ្រោះរញ្ជួយដីនៅសមុទ្រមេឌីទែរ៉ាណេអឺរ៉ុប (EMSC) បាននិយាយនៅថ្ងៃសៅរ៍ថា ការរញ្ជួយដីកម្រិត ៦.០ រិចទ័រត្រូវបានចុះបញ្ជីនៅក្នុងតំបន់តៃវ៉ាន់ ប្រទេសចិន។

រហូតមកដល់ពេលនេះ មិនទាន់មានព័ត៌មានបន្ថែមទាក់ទងនឹងចំនួនអ្នកស្លាប់ និងការខូចខាតដែលអាចបណ្តាលមកពីការរញ្ជួយដីនោះទេ ។

ការរញ្ជួយដីដែលចាប់ផ្តើមមានទំហំ ៦.០ រ៉ិចទ័រត្រូវបានគេចាត់ទុកថា ជាគ្រោះរញ្ជួយដីកម្រិត“ខ្លាំង” ។ កំរិតរិចទ័រនេះអាចបណ្តាលឱ្យខូចខាតក្នុងកម្រិតមធ្យម ទៅកម្រិតខ្លាំងចំពោះរចនាសម្ព័ន្ធមិនល្អ ។ ការរញ្ជួយដីគេមានអារម្មណ៍ថា ញាប់ញ័រចម្ងាយរហូតដល់រាប់រយគីឡូម៉ែត្រពីចំណុចកណ្តាល និងបង្កឱ្យមានការរញ្ជួយខ្លាំងនៅក្នុងតំបន់កណ្តាលនៃចំណុចរញ្ជួយដីនោះ ៕ ប្រែសម្រួលដោយ៖ thach yat 

from: https://tnaot.com/km/m/detail/article/9377593