Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

TWICE ក្លាយជាក្រុមតារាចម្រៀងស្រី ដែលទទួលបានជ័យលាភីច្រើនបំផុតក្នុងប្រវត្តិសាស្ត្រ Kpop

ក្រុមតារាចម្រៀងស្រី TWICE របស់ផលិតកម្ម JYP Entertainment បានបំបែកឯតទគ្គកម្មថ្មីមួយទៀតនាពេលបច្ចុប្បន្ននេះ ខណៈដែលការវិលត្រឡប់មកវិញរបស់ពួកគេនាពេលថ្មីៗនេះបានទទួលជ័យលាភីជាលើកទី៤ នៅក្នុងកម្មវិធី Music Core។ មិនត្រឹមតែប៉ុណ្ណោះក្រុមមួយនេះក៏បានក្លាយជាក្រុមតារាចម្រៀងស្រីដែលទទួលបានជ័យលាភីច្រើនបំផុតក្នុងប្រវត្តិសាស្ត្រ K-pop របស់ប្រទេសកូរ៉េ ផងដែរ ។

ឥឡូវនេះក្រុម TWICE បានបំបែកកំណត់ត្រាជាច្រើន ដែលលក់អាល់ប៊ុមបទចម្រៀងបានច្រើនបំផុតក្នុងតារាង Gaon Chart និងជាក្រុមដែរឈ្នះពានរង្វាន់តន្រ្តីក្នុងស្រុកច្រើនជាងគេ ។

នេះជាបញ្ជីឈ្មោះកំពូលតារាកូរ៉េទាំង១០ ដែលឈ្នះពានរង្វាន់កម្មវិធីតន្ត្រីច្រើនជាងគេ មានដូចជា៖

១. EXO ទទួលបានចំនួនសរុប ១១៧ដង

២. TWICE ទទួលបានចំនួនសរុប ១០១ដង

៣. SNSD ទទួលបានចំនួនសរុប ១០០ដង

៤. BTS ទទួលបានចំនួនសរុប ៩០ដង

៥. BIGBANG ទទួលបានចំនួនសរុប ៨៧ដង

៦. Cho Yong Pil ទទួលបានចំនួនសរុប ៨០ដង

៧. Red Velvet ទទួលបានចំនួនសរុប ៧៣ដង

៨. GFRIEND ទទួលបានចំនួនសរុប ៦៦ដង

៩. IU ទទួលបានចំនួនសរុប ៦៥ដង និង

១០. Shinhwa ទទួលបានចំនួនសរុប ៦២ដង ៕

ប្រែសម្រួលដោយ៖ វិបុត្រ

ប្រភព៖ allkpop

from: https://tnaot.com/km/m/detail/article/9375069