លេខាធិការនៃការឃ្លាំមើលសុខភាពប្រេស៊ីល លោក Arnaldo Correia de Medeiros បានឱ្យដឹងថា ចាប់តាំងពីសប្តាហ៍ទី៣០ (ពាក់កណ្តាលខែកក្កដា) អត្រាបាត់បង់ជីវិត ដោយកូវីដ បានធ្លាក់ចុះជាលំដាប់។ “យើងតាមដានសកម្មភាពឆ្លងរបស់វីរុសនេះឱ្យជាប់ ក្នុងរយៈពេល២ទៅ៣សប្តាហ៍ខាងមុខ ដើម្បីប្រាកដថា វាចុះមែនឬក៏អត់0x017d7”។
ជាមួយគ្នានេះ ក្រសួងសុខាភិបាលរបស់ប្រទេសប្រេស៊ីល បានរាយការណ៍កាលពីថ្ងៃពុធថា ករណីឆ្លងកូវីដថ្មីមាន ៤៩,២៩៨ករណី និងមានការបាត់បង់ជីវិតដោយសារកូវីដថ្មីចំនួន ១,២១២ករណី ក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ។
ទោះបីជាយ៉ាងនេះក៏ដោយ ប្រេស៊ីលក៏បានបង្ហាញនូវ ចំនួនករណីឆ្លងកូវីដសរុបក្នុងប្រទេសនេះរបស់ខ្លួន ក្នុងពេលឥឡូវនេះមានចំនួន ៣,៤៥៦,៦៥២ នាក់ ក្នុងនោះអ្នកស្លាប់ដោយសារវីរុសមានចំនួន ១១១,១០០នាក់៕ ដោយ៖ត្នោត