លោក Steve Bannon អតីតទីប្រឹក្សារបស់ប្រធានាធិបតី ដូណាល់ ត្រាំ និងមនុស្ស៣នាក់ទៀត ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ដោយចោទប្រកាន់ពីបទឆបោក ជុំវិញយុទ្ធនាការរៃអង្គាសប្រាក់ ដើម្បីសាងសង់ជញ្ជាំង នៅតាមព្រំដែនអាមេរិក-ម៉ិកស៊ិក។
បើយោងតាមទីភ្នាក់ងារសារព័ត៌មាន BBC ចេញផ្សាយនៅយប់ថ្ងៃទី២០ សីហា ២០២០នេះបានឱ្យដឹងថា មន្ត្រីក្រសួងយុត្តិធម៌អាមេរិក បាននិយាយថា លោក Steve Bannon និងមនុស្ស៣នាក់ទៀត ត្រូវចាប់ខ្លួនពាក់ព័ន្ធ ពីបទក្លែងបន្លំលើទឹកប្រាក់ ពីម្ចាស់ជំនួយរាប់សែននាក់ ទាក់ទងនឹងយុទ្ធនាការ “យើងកសាងជញ្ជាំង” ដែលរៃអង្គាសប្រាក់ បានចំនួន ២៥លានដុល្លារអាមេរិក ។
ជុំវិញរឿងនេះ តុលាការសហរដ្ឋអាមេរិក គ្រោងធ្វើការកោះហៅ លោក Bannon នឹងអ្នកពាក់ព័ន្ ធនៅក្នុងរឿងនេះមួយចំនួនទៀត ដើម្បីធ្វើការសាកសួរ៕ ដោយ៖ត្នោត