Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អាល់ប៊ុមបទចម្រៀងថ្មី របស់ TWICE លក់បានចំនួន ៥.២លានបន្ទះ

ក្រុមតារាចម្រៀង TWICE ពង្រឹងបន្ថែមទៀតនូវការគាំទ្រយ៉ាងខ្លាំង ក្នុងលក់ដាច់បំផុតនូវអាល់ប៊ុមបទចម្រៀង “More & More” របស់ពួកគេ ខណៈដែលតារាង Gaon Chart បានរាយការណ៍ថា ក្រុមតារាចម្រៀងស្រីមួយនេះ របស់ផលិតកម្ម JYP Entertainment បានបំបែកឯតទគ្គកម្មថ្មីជាមួយនឹងការលក់អាល់ប៊ុមថ្មីបានចំនួន ៥.២លានបន្ទះ ជាផ្លូវការក្នុងរយៈពេលតែ ៤ឆ្នាំ និង៨ ខែគិតចាប់តាំងពីពេលបង្ហាញខ្លួនក្នុងវិស័យសិល្បៈ ។

បើយោងតាមរបាយការណ៍របស់ K-media បាននិយាយថា TWICE ជាក្រុមតារាចម្រៀងស្រីដែលតំណាងក្រុម Kpop ក្នុងការលក់អាល់ប៊ុមបទចម្រៀងបានច្រើនបំផុត រហូតទៅដល់ចំនួន ៥ ២០៦ ៧៤៥បន្ទះ ។

នេះគឺជាក្រុមតារាចម្រៀងស្រីទាំង១០ ដែលលក់ដាច់បំផុតនូវអាល់ប៊ុមរបស់ពួកគេនៅក្នុងប្រទេសកូរ៉េ ដោយផ្អែកលើតារាង Gaon Chart ៖

១. ក្រុម TWICE លក់បានចំនួន ៥ ២០៦ ៧៤៥បន្ទះ

២. ក្រុម S.E.S លក់បានចំនួន ៣ ៥៧១ ៤៦៧បន្ទះ

៣. ក្រុម SNSD លក់បានចំនួន ២ ៨០៥ ២៨៣បន្ទះ

៤. ក្រុម Fin.K.L លក់បានចំនួន ២ ៥១៣ ៣៣១បន្ទះ

៥. ក្រុម Red Velvet លក់បានចំនួន ១ ៤៧៣ ៥៤១បន្ទះ

៦. ក្រុម IZ * ONE លក់បានចំនួន ១ ០៣៥ ៣៥៣បន្ទះ

៧. ក្រុម DIVA លក់បានចំនួន ៩២៨ ៨០២បន្ទះ

៨. ក្រុម Baby VOX លក់បានចំនួន ៨៨៥ ៣៨៧បន្ទះ

៩. ក្រុម GFRIEND លក់បានចំនួន ៧៦១ ០៦៧បន្ទះ

១០. ក្រុម Apink លក់បានចំនួន ៧២៣ ៨២២បន្ទះ ៕

ប្រែសម្រួលដោយ៖ វិបុត្រ

ប្រភព៖ allkpop

from: https://tnaot.com/km/m/detail/article/9373869