Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ថាម៉េច! Man Utd ដាក់សំណើ១០០លានផោនផ្ទេរយកកីឡាករវ័យក្មេងទើបឡើងជើងរូបនេះពី Barca

ក្លិប Barcelona មិនមានបំណងលក់កីឡាករ Ansu Fati ដែលជាខ្សែបម្រើប្រយុទ្ធរបស់ពួកគេនោះទេនៅរដូវក្តៅនេះ បើទោះបីជាមានការចាប់អារម្មណ៍ចង់បានពីសំណាក់ក្លិប Manchester United ក៏ដោយ។ នេះបើយោងតាមការអះអាងពីលោក Xavier Vilajoana នាយកប្រតិបត្តិរបស់ក្លិប។

ក្លិបដែលមានរហស្សនាមថា បិសាចក្រហម ត្រូវបានគេរាយការណ៍ថា កំពុងដាក់សំណើ១០០លានផោនទៅកាន់ក្លិប Barcelona ដើម្បីផ្ទេរយកកីឡាករ Fati ប៉ុន្តែសំណើនេះបានច្រានចោលទាំងស្រុងដោយលោក Vilajoana។

បើយោងតាមការអះអាងពីលោក Vilajoana បានប្រាប់ទៅកាសែត Sport ឱ្យដឹងថា៖ “ពួកយើងមិនដែលមានបញ្ហាជាមួយ Ansu ទេ ហើយក៏មិនដែលគិតថានឹងចង់លក់គាត់ដែរ។ យើងមិនប្រើកីឡាករមកពីថ្នាលយុវជន ដើម្បីរកលុយទេ “។

លោកបានបន្ថែមទៀតថា៖ “ខ្ញុំគិតថាគាត់សប្បាយចិត្តនឹងនៅទីនេះ (Barcelona)។ គាត់នឹងក្លាយជាកីឡាករអស្ចារ្យម្នាក់សម្រាប់ក្លិបនៅក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ “។

គួរឱ្យដឹងផងដែរថា ទាក់ទងនឹងការចង់បានកីឡាករសញ្ជាតិអេស្ប៉ាញវ័យ១៧ឆ្នាំរូបនេះ ក្លិប Man Utd ត្រូវបានគេយល់ថា ពួកគេមានគម្រោងយកទៅជំនួសខ្សែបម្រើប្រយុទ្ធ Jadon Sancho ដែលជាកីឡាកររបស់ក្លិប Borussia Dortmund។ Sancho ជាគោលដៅផ្ទេរដ៏ធំបំផុតសម្រាប់លោក Solskjaer អ្នកចាត់ការទូទៅរបស់ Man Utd។ ការចុះហត្ថលេខាលើកីឡាករសញ្ជាតិអង់គ្លេសវ័យ២០ឆ្នាំរូបនេះ វាមិនមែនជារឿងងាយស្រួលឡើយសម្រាប់លោក។ Dortmund ហាក់មិនចង់លក់នោះទេ ពួកគេតែងតែដំឡើងតម្លៃខ្លួនផ្ទេររបស់ Sancho ជានិច្ច ដើម្បីបញ្ឈប់ការចង់បានពីបណ្តាក្លិបដទៃ។ ទោះកីឡាកររូបនេះ មានតម្លៃខ្លួនជាង១០០លានផោនក៏ដោយ ក៏ក្លិបបិសាចក្រហមហាក់មិនបានបញ្ឈប់ការចង់បានរបស់ខ្លួនឡើយ ហើយពួកគេថែមទាំងមានគម្រោងលក់កីឡាករក្នុងក្លិបចេញខ្លះដើម្បីប្រមែប្រមូលលុយទិញទៀតផង។

យ៉ាងណាមិញពេលនេះ ក្លិប Man Utd កំពុងចាត់ទុកកីឡាករ Fati ជាគោលដៅផ្ទេរបន្ទាប់ពី Sancho បើទោះបីជាមានការបដិសេធពីសំណាក់នាយកប្រតិបត្តិក្លិបក៏ដោយ។

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ goal

from: https://tnaot.com/km/m/detail/article/9373695