
បទចម្រៀង “Sour Candy” របស់ក្រុមតារាចម្រៀង BLACKPINK និងកញ្ញា Lady Gaga នៅតែស្ថិតក្នុងតារាងកំពូលទាំង ៤០បទ របស់ចក្រភពអង់គ្លេស ។
បទចម្រៀងមួយបទនេះ ត្រូវបានបញ្ចូលទៅក្នុងអាល់ប៊ុមបទចម្រៀងថ្មីរបស់ Lady Gaga មានចំណងជើងថា “Chromatica” ហើយវាបានឈរនៅតារាងកំពូលផ្លូវការរបស់សហរដ្ឋអាមេរិកកាលពីសប្តាហ៍មុន ដោយឈរនៅលេខ១៧ ផងដែរ ។
នៅថ្ងៃទី១២ ខែមិថុនានេះ តារាងប្រចាំសប្តាហ៍ត្រូវបានធ្វើបច្ចុប្បន្នភាពដើម្បីបង្ហាញថា បទ “Sour Candy” នេះ គឺស្ថិតនៅលេខ៣៤ ក្នុងសប្តាហ៍ទី២ នេះ ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ soompi