Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

កូរ៉េខាងជើងព្រមានកូរ៉េខាងត្បូង​មិនត្រូវលូកដៃ ក្នុងកិច្ចពិភាក្សាជាមួយអាមេរិកនោះឡើយ

កូរ៉េខាងជើងបានស្នើដល់កូរ៉េខាងត្បូង ឲ្យឈប់និយាយពាក់ព័ន្ធ ការរំសាយអាវុធបរមាណូ​ ក៏ដូចជា លូកដៃ ក្នុងកិច្ចពិភាក្សាស្តីពីបរមាណូជាមួយអាមេរិកនោះឡើយ។

លោក​ Kwon Jong Gun ឧបការីក្រសួងការបរទេសអាមេរិក ទទួលបន្ទុក បញ្ហាជាមួយអាមេរិក នៅថ្ងៃទី​១៣ ខែមិថុនា បានប្រកាសថា កូរ៉េខាងត្បូង ល្មមឈប់លូកដៃ និងលើកឡើងពីបញ្ហាបរមាណូ របស់កុរ៉េខាងជើង​។

លោក​ Kwon Jong Gun បានបន្តទៀតថា​« ពិតជារឿងអត់ប្រយោជន៍ដែលត្រូវស្តាប់ ​ពាក្យមិនល្អរបស់កូរ៉េខាងត្បូង​។ កូរ៉េខាងត្បូង មិនមានសមត្ថភាពដើម្បីលូកដៃចូលកិច្ចការអាមេរិក​ និងកូរ៉េខាងជើងឡើយ​»។

សារព័ត៌មាន KCNA ​របស់កូរ៉េខាងជើង បានផ្សាយថា​ បញ្ហាបរមាណូកូរ៉េខាជើង គឺជាជំរើសរបស់ទីក្រុងព្យុងយ៉ាង កូរ៉េខាងត្បូង គ្មានសិទ្ធលូកដៃ ឬ បញ្ចេញមតិជុំវិញបញ្ហានេះឡើយ។

នៅពេលនេះកូរ៉េខាងជើង បានបង្កើនសកម្មភាពយោធា និងអាវុធ ដើម្បីទប់ស្កាត់ការគំរាមកំហែងពីអាមេរិក។ មន្ត្រីជាន់ខ្ពស់កូរ៉េខាងជើង បានឲ្យដឹងថា ទីក្រុងព្យុងយ៉ាងនឹងផ្អាករាល់កិច្ចពិភាក្សា​ស្តីពីកម្មវិធីបរាណូ​អត់ប្រយោជន៍​ជាមួយអាមេរិក​។ ទីក្រុងព្យុងយ៉ាងនឹងពិចារណាឡើងវិញ ក្រោយអាមេរិកមានប្រធានាធិបតីថ្មី៕​ ប្រែសម្រួលដោយ៖​ MEO

from: https://tnaot.com/km/m/detail/article/9373666