
ក្រុមតារាចម្រៀង Stray Kids បានបង្កើតឯតទគ្គកម្មផ្ទាល់ខ្លួនថ្មីដំបូងសម្រាប់ការបញ្ជាទិញទុកមុនជាមួយអាល់ប៊ុមបទចម្រៀងថ្មី ដែលមានចំណងជើងថា “GO生” នឹងមកដល់នាពេលខាងមុខ ។
យោងទៅតាមផលិតកម្ម JYP Entertainment នៅថ្ងៃទី១៣ ខែមិថុនានេះ បានឱ្យដឹងថា អាល់ប៊ុមនេះបានឈានដល់ការបញ្ជាទិញទុកមុនចំនួន ២០០ ០០០ គិតត្រឹមរសៀលថ្ងៃទី១២ ខែមិថុនាម្សិលមិញ ដែលជាកំណត់ត្រាថ្មីសម្រាប់ក្រុមមួយនេះ។ ប្រភពពីទីភ្នាក់ងារបានបញ្ជាក់ថា “Stray Kids អាចបង្កើតកំណត់ត្រាផ្ទាល់ខ្លួនថ្មីសម្រាប់ការបញ្ជាទិញមុន ៥ថ្ងៃមុនពេលចេញផ្សាយអាល់ប៊ុមជាផ្លូវការ ដូច្នេះគេរំពឹងថា អាល់ប៊ុមបទចម្រៀងនេះនឹងលក់ដាច់បំផុតសម្រាប់ក្រុម Stray Kids ។
អាល់ប៊ុមបទចម្រៀង “GO 生” នេះ នឹងក្លាយជាអាល់ប៊ុមដំបូងផងដែររបស់ Stray Kids ដែលមានបទចម្រៀងច្រើនបំផុតសរុបចំនួន ១៤បទ ដែលត្រូវបាននិពន្ធទំនុកច្រៀងដោយសមាជិកក្រុមទាំងអស់។ សូមអបអរសាទរដល់ Stray Kids សម្រាប់សមិទ្ធិផលថ្មីមួយនេះ ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ soompi