Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

តើការបោះតង់ម្នាក់ឯងមានហានិភ័យអ្វីដែរឬទេ?​

សម្រាប់ខ្ញុំដែលជាអ្នកចូលចិត្តជិះម៉ូតូដើរកំសាន្តតាមខេត្តមួយរូប ខ្ញុំសុំចែករំលែកបន្តិចដល់មិត្តទាំងអស់គ្នាដែលចង់បោះតង់មានគ្នាឬម្នាក់ឯង។​ បើសិនអ្នកមានបំណងចង់បោះតង់ ខ្ញុំគិតថាអ្នកមិនគួរបោះតង់ម្នាក់ឯងទេ ព្រោះមានហានិភ័យច្រើនណាស់ដែលយើងមើលមិនដឹង ដូចជាសត្វព្រៃ ឬអ្នកព្រៃភ្នំជាដើម(បើសិនលើភ្នំក្នុងព្រៃ)​​ យល់ល្អគួរមានគ្នាពីរទៅបីអ្នកប្រសើរជាង ខ្ញុំធ្លាប់បោះតង់ម្នាក់ឯងម្តងដែរ គឺមានអារម្មណ៍ថាព្រឺឆ្អឹងខ្នងបន្តិច ម៉ោងទើបតែ 6:30 សោះគឺមេឃងងឹតហើយ ហើយសំលេងសត្វព្រៃយំលឺក៏ចាប់ផ្តើមបណ្តើរៗដែរ និងមានសំលេងដូចមានមនុស្សដើរកាត់ទៀត តែនេះគ្រាន់តែជាអារម្មណ៍មួយតែប៉ុណ្ណោះ ខ្ញុំក៏មិនគិតច្រើនអីដែរ គ្រាន់ថាមិត្តទាំងអស់គ្នាស្រមៃមើលបើសិនយើងនៅម្នាក់ឯងក្នុងព្រៃហើយលឺសំលេងបែបនេះ តើមិត្តទាំងអស់គ្នាមានអារម្មណ៍យ៉ាងណា? 


១.មុនពេលបោះតង់ត្រូវធ្វើអ្វីខ្លះ?

សម្រាប់ខ្ញុំដំបូងយើងគួរតែបង្កើតភ្លើងដោយប្រើឈើចាស់ៗ រើសយកមកអោយហើយមុនមេឃងងឹត បន្ទាប់មកយើងគួរតែដាក់សាគួរថ្នាំសម្លាប់សត្វល្អិតនិងថ្នាំការពារ និងផ្លែក្រូចសើច សម្រាប់បោះតង់យល់ល្អគួររកកន្លែងដែលមានអ្នកភូមិនៅក្បែរៗនិង រួចសួរយោបល់ពីកន្លែងបោះតង់ផងដែរ។ 

២.ពេលទៅបោះតង់ត្រូវត្រៀមសំភារៈអ្វីខ្លះ?

សំភារៈដែលខ្ញុំត្រៀមគឺមាន តង់សម្រាប់គេង កូនកំសៀវទឹក ពែងទឹក ចំណីអាហារសាគួរ ថ្នាំការពារសត្វល្អិត ថ្នាំលាបរបួសនិងបង់បិទរបួស អំពូលភ្លើងសាកថ្មដោយ Power Bank កូនបាសតូចមួយ កាំបិតនិងពូថៅត្រូវតែយកជាចាំបាច់។

ជាចុងក្រោយដូចខ្ញុំនិយាយនៅខាងលើអញ្ចឹងយល់ល្អមានគ្នាច្រើនប្រសើរជាងម្នាក់ឯង ការបោះតង់ម្នាក់ឯងគឺមានហានិភ័យណាស់ តើមិត្តទាំងអស់គ្នាមានយោបល់អ្វីទេ? ចូលសរសេរមតិនៅខាងក្រោម

All right reserved  by Jinghab Vlogger

from: https://tnaot.com/km/m/detail/article/9373589