កាលពីឆ្នាំ២០១៦ Cristiano Ronaldo ត្រូវបានគេចាប់បាននូវសកម្មភាពរបស់គេ ក្នុងការគប់មេក្រូរបស់អ្នកសារព័ត៌មានម្នាក់ ក្រោយពីអ្នកសារព័ត៌មាននោះព្យាយាមដើរទៅជិតសួរសំណួរទៅកាន់រូបគេ។
អំឡុងការដើរតាមផ្លូវជាមួយក្រុមជម្រើសជាតិព័រទុយហ្គាល់ក្នុងប្រទេសបារាំង ម្ចាស់ពានរង្វាន់ Ballon d’Or ៥សម័យនេះ ត្រូវបានបុរសម្នាក់ដែលជាអ្នកសារព័ត៌មានបានចូលមកសួរសំណួរ ហើយភ្លាមៗនោះ រូបគេក៏បានចាប់មេក្រូពីបុរសនោះ រួចគប់ចូលទន្លេតែម្ដង។
បើតាមសេចក្ដីរាយការណ៍ផ្សេងៗបានឲ្យដឹងថា មូលហេតុដែល Ronaldo មានការខឹងសម្បាររហូតដល់ថ្នាក់ធើ្វរឿងនេះនោះ គឺដោយសារតែបុរសនោះមកពីទូរទស្សន៍ CMTV ដែលជាប៉ុស្ដិ៍ Ronaldo មិនចូលចិត្ដ ក្រោយពីប៉ុស្ដិ៍នោះធ្លាប់ផ្សាយអំពីរឿងមិនល្អទាក់ទងនឹងរូបគេ៕
ដោយ៖ សុគន្ធតារា