Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

មិនមែនតែ Man Utd ទេ Spurs ក៏ចាញ់ប្រកួតមិត្តភាពដែរ!!

យើងបានដឹងរួចហើយដែលក្លឹបបិសាចក្រហម Man Utd បានចាញ់ក្លឹប West Brom ក្នុងលទ្ធផល 2-1 ក្រោមក្របខណ្ឌ័មិត្តភាព មុនការប្រកួតផ្លូវការ Premier League មកដល់។ តែមិនមែនតែ Manchester United ទេដែលចាញ់ ក្លឹបមាន់ខ្នាយមាស Tottenham ក៏ចាញ់ផងដែរ។

បើយោងតាម Goal ក្លឹប Tottenham Hotspurs បានទទួលរងបរាជ័យក្នុងលទ្ធផល2-1 ទៅកាន់ក្លឹប Norwich City ដែលនៅបាតៗតារាង។ ក្នុងការប្រកួតនេះផងដែរ យើងឃើញថា Jose Morinho បានដាក់កីឡាករឈុតធំច្រើន ម្យ៉ាងទៀត Harry Kane ដែលអវត្តមានជាយូរនោះ ក៏បានវិលត្រឡប់ចូលលេងវិញផងដែរ ក្រោយអវត្តមានតាំងពីចូលឆ្នាំថ្មី២០២០ មក។

គួររម្លឹកផងដែរ ក្លឹបដែលចាញ់មិត្តភាពទាំងពីរនេះគឺ Man Utd និង Spurs នឹងត្រូវប៉ះគ្នាមែនទែនក្នុងក្របខណ្ឌ័Premier League នៅយប់ថ្ងៃ ១៩ ខែមិថុនាខាងមុខ។

from: https://tnaot.com/km/m/detail/article/9373432