Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

BTS, NCT និង EXO ទទួលបានចំណាត់ថ្នាក់ខ្ពស់នៅលើតារាងប្រចាំខែមិថុនានេះ

វិទ្យាស្ថានស្រាវជ្រាវធុរកិច្ចកូរ៉េ បានបង្ហាញពីចំណាត់ថ្នាក់ក្រុមតារាចម្រៀងប្រុសដែលទទួលបានការគាំទ្រច្រើនជាងគេ ទាំងក្នុងស្រុក និងអន្តរជាតិ ។ ចំណាត់ថ្នាក់របស់ក្រុមតារាចម្រៀងប្រុសទាំងអស់ត្រូវបានកំណត់តាមរយៈការវិភាគ នៃការចូលរួមរបស់អ្នកប្រើប្រាស់ប្រព័ន្ធព័ត៌មានជាច្រើនរបស់ប្រទេសកូរ៉េ ដើម្បីទទួលបានពិន្ទុដ៏ច្បាស់លាស់ ដោយគិតចាប់ពីថ្ងៃទី១២ ខែឧសភា ដល់ថ្ងៃទី១២ ខែមិថុនានេះ ។

ក្រុមតារាចម្រៀង BTS បានឈរនៅលើគេក្នុងបញ្ជី ២៥ខែជាប់ៗគ្នា ជាមួយនឹងពិន្ទុដែលទទួលបានចំនួន ៨ ៥៦២ ៩២១ពិន្ទុ សម្រាប់ខែមិថុនានេះ ។ 

ក្រុមតារាចម្រៀង NCT បានឡើងដល់ចំណាត់ថ្នាក់ទី២ ក្នុងចំណាត់ថ្នាក់ខែនេះ ជាមួយនឹងពិន្ទុដែលទទួលបានចំនួន ២ ៦៧៤ ០៩៩ពិន្ទុ ដែលជាការកើនឡើង ១៧.៣៨ភាគរយ បើធៀបនឹងខែឧសភា ។

ទីបំផុត ក្រុមតារាចម្រៀង EXO បានឈរនៅចំណាត់ថ្នាកទី៣ ជាមួយនឹងពិន្ទុដែលទទួលបានចំនួន ២ ៦១១ ៩០៩ពិន្ទុ សម្រាប់ខែមិថុនានេះ ៕

ប្រែសម្រួលដោយ៖ វិបុត្រ

ប្រភព៖ soompi

from: https://tnaot.com/km/m/detail/article/9373399