Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

កីឡាករក្លិប Liverpool ម្នាក់ត្រូវបានគេរាយការណ៍ថា យល់ព្រមផ្លាស់ទៅក្លិបមួយនៅបារាំង

កីឡាករ Pedro Chirivella ខ្សែបម្រើកណ្តាលរបស់ក្លិប Liverpool ត្រូវបានគេរាយការណ៍ថា បានយល់ព្រមផ្លាស់ទៅលេងនៅក្លិប Nantes ក្នុងកិច្ចសន្យារយៈពេលបីឆ្នាំ។

ខ្សែបម្រើសញ្ជាតិអេស្ប៉ាញរូបនេះ បានផ្លាស់ចេញពីក្លិប Valencia មកកាន់ក្លិបដែលមានរហស្សនាមថា ហង្សក្រហម នៅឆ្នាំ២០១៥។ ការផ្លាស់មកទីនេះ រូបគេបានលេងនៅក្នុងក្រុមថ្នាលយុវជនរបស់ក្លិបរយៈពេលពីរឆ្នាំ។ ក្រោយមកក្លិបបានដាក់រូបគេឱ្យទៅក្លិប Go Ahead Eagles ដើម្បីខ្ចីជើងរយៈពេលមួយរដូវកាលសិន។ មួយឆ្នាំក្រោយមក រូបគេត្រូវបានក្លិប Willem II ខ្ចីជើងមួយរដូវកាលផងដែរ។ មួយឆ្នាំក្រោយមកទៀត គេត្រូវបានឱ្យក្លិប Loan to Extremadura ខ្ចីជើងមួយរដូវកាល​។ សរុបមករយៈពេលបីឆ្នាំ រូបគេត្រូវបានក្លិប Liverpool ដាក់ឱ្យក្លិបដទៃខ្ចីជើងរហូត។

លុះមកដល់រដូវកាលឆ្នាំនេះ រូបគេបានវិលមកកាន់ក្លិបដែលជាអាណាព្យាបាលវិញ ក៏ប៉ុន្តែពុំសូវមានឱកាសចូលលេងក្រោមអ្នកចាត់ការទូទៅលោក Klopp នោះទេ។

ដូច្នេះ កីឡាករ Chirivella មានវ័យ២៣ឆ្នាំ នឹងត្រូវផ្លាស់ទៅក្លិប Nantes នៅឯប្រទេសបារាំង ដើម្បីមានឱកាសបានចូលលេងជាប់លាប់ជាងពេលដែលនៅទ្រនំចាស់។ កិច្ចសន្យាជាមួយក្លិបនៅបារាំងលើកនេះ នឹងមានសុពលភាពរហូតដល់ឆ្នាំ២០២៣ ហើយវាជារយៈពេលដែលរូបគេអាច​អភិវឌ្ឍន៍សមត្ថភាពខ្លួនឯងបានល្អជាងមុន​ក៏អាចថាបាន។

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ livescore

from: https://tnaot.com/km/m/detail/article/9373334