
កាលពីថ្ងៃទី១២ ខែមិថុនានេះ កំពូលតារាសម្តែងកូរ៉េ Park Seo Joon បានស្វាគមន៍អ្នកគាំទ្រជាមួយនៅកន្លែងហាត់ប្រាណថ្មីមួយ ដើម្បីត្រៀមខ្លួនក្នុងការសម្តែងរឿងភាគថ្មី ដែលនឹងដើរតួជាកីឡាបាល់ទាត់ ។
តារាសម្តែងរូបនេះបានបង្ហោះរូបថតមួយចំនួន នៅលើបណ្តាញសង្គម Instagram ផ្លូវការរបស់គាត់ ដោយបានសរសេរថា “នៅក្នុងដំណើរការ នៃការក្លាយជាកីឡាករបាល់ទាត់ក្នុងរឿងភាគថ្មី” ។
ដូចដែលធ្លាប់បានរាយការណ៍ពីមុនមករួចមកហើយ Park Seo Joon នឹងដើរតួជាកីឡាករបាល់ទាត់អាជីពក្នុងខ្សែភាពយន្តរឿងថ្មីមួយនោះ ដែលមានចំណងជើងថា Dream ។ គេរំពឹងថា Park Seo Joon នឹងចូលរួមសម្តែងជាមួយ កញ្ញា IU, លោក Lee Hyun Woo និងតារាសម្តែងជាច្រើនទៀត។ គួរបញ្ជាក់ដែរថា រឿងភាគថ្មីនេះគ្រោងនឹងចាក់បញ្ចាំងនៅដើមឆ្នាំ២០២១ ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ allkpop