លោកស្រីវរសេនីយ៍ Emily Thompson បានបង្កើតប្រវត្តិសាស្ត្រថ្មី នៅក្នុងកម្លាំងទាហានអាកាសអាមេរិក ដោយនាងជាអ្នកបើកយន្តហោះចម្បាំងបំបាំងកាយ F-35A ជាលើកដំបូង។
នាង Emily Thompson បម្រើការនៅកងពលទាហានអាកាស Al Dhafra ប្រចាំនៅប្រទេសអារ៉ាប់រួម (UAE) ជាអ្នកបើកបរយន្តហោះចម្បាំងបំបាំងកាយជំនាន់ទី៥ ។
នាង Emily Thompson បានចាប់ផ្តើមការងាររបស់ខ្លួន ជាអ្នកបើកបរយន្តហោះចម្បាំង F-16 តែក្រោយមកបានប្តូរទៅបើកបរយន្តហោះចម្បាំងបំបាំងកាយ F-35A។ មុនដំបូង នាងសិក្សា ជំនាញជួសជុលយន្តហោះចម្បាំង ប៉ុន្តែក្រោយមកអ្នកគ្រប់គ្រងឃើញថា អ្នកស្រីមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីបញ្ជាយន្តហោះចម្បាំង ។
អ្នកស្រី Emily Thompson បានលើកឡើងថា «ខ្ញុំជាស្ត្រីដំបូងគេ បើកយន្តហោះចម្បាំងបំបាំងកាយ ហើយនេះជាមោទនភាពយ៉ាងខ្លាំងបំផុតសម្រាប់ខ្ញុំ។ កន្លងមក មានស្ត្រីជាច្រើនអ្នកបើកបរយន្តហោះតែប្រភេទផ្សេងគ្នា ដូច្នេះខ្ញុំក្លាយជាស្ត្រីដំបូងបញ្ជាយន្តហោះចម្បាំងបំបាំងកាយ ហើយនេះជារឿងមានន័យខ្លាំងបំផុតសម្រាប់ខ្ញុំ»៕ ប្រែសម្រួលដោយ៖ MEO