ជំនួបរវាងក្រុមមាន់ខ្នាយមាស Tottenham Hotspur និងក្រុមបិសាចក្រហម Manchester United នឹងត្រូវប៉ះគ្នានៅថៃ្ងទីសុក្រ ចូលថៃ្ងសៅរ៍សប្ដាហ៍ក្រោយ វេលាម៉ោង២:១៥នាទីរំលងអាធ្រាត។
យ៉ាងណាក្ដី ក្រុមទាំងពីរបានចាញ់ការប្រកួតមិត្ដភាពទៅលើក្រុមតូចតាច ដោយ Spur បានចាញ់ក្រុម Norwich ក្នុងដីខ្លួន ២-១ ខណៈ Harry Kane បានវិលត្រលប់ចូលលេងបានវិញ ក្រោយរងរបួសតាំងពីខែមករា។
ស្របពេលជាមួយគ្នានេះដែរ Man Utd ក៏បានចាញ់ការប្រកួតមិត្ដភាពទៅលើក្រុម West Brom ២-១ ប៉ុន្ដែពួកគេបែកចែកជា២ក្រុម និងធើ្វការប្រកួត៦០នាទីម្ដង ដោយឈុតទី២ បានយកឈ្នះដោយលទ្ធផល ៣-១ វិញ ស្របពេល Burno និង Pogba បានចូលជាមួយគ្នាលើកដំបូង៕
ប្រភព៖ Sportbibble