Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

៣​ថ្ងៃ​នៅ​ខេត្តរតនគិរី​មាន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​៣២.២០៦​នាក់​មក​លេង​កម្សាន្ត

ខេត្ត​រតនៈគីរី ៖ យោង​តាម​របាយការណ៍​របស់​មន្ទីរ​ទេសចរណ៍​ខេត្តរតនគិរី បាន​បង្ហាញ​អោយ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​១៩ ខែសីហា ឆ្នាំ​២០២០​នេះ​ថា ភ្ញៀវ​ទេសចរ​ជាតិ -​និង​អន្តរជាតិ​សរុប​៣២.២០៥​នាក់ ក្នុង​នោះ​ភ្ញៀវ​អន្តរជាតិ​ចំនួន​១២៤​នាក់ បាន​ដើរ​លេង​កម្សាន្ដ​តាម​រមណីយដ្ឋាន​នានា​នៅ​ក្នុង​ខេត្តរតនគិរី​រយៈពេល​៣​ថ្ងៃ (​គឺ​ចាប់ពី​ថ្ងៃ​ទី​១៧-១៨-១៩ ខែសីហា​)​។

ភ្ញៀវរ​ទេសចរ​ម្នាក់​មក​ពី​រាជធានី​ភ្នំពេញ បាន​នាំ​ក្រុម​គ្រួសារ​មក​លេង​ក្នុង​ខេត្តរតនគិរី បាន​សម្តែង​នូវ​ការ​សប្បាយ​រីករាយ និង​ថ្លែងអំណរគុណ​សន្តិភាព ដែល​សន្តិភាព​នេះ​បាន​អនុញ្ញាត​ឲ្យ​គាត់ និង​ក្រុម​គ្រួសារ ក៏​ដូច​ជា​ប្រជាពលរដ្ឋ​ទូទៅ​បាន​នាំ​គ្នា​ដើរ​លេង​យ៉ាង​សប្បាយ​រីករាយ ជាមួយនឹង​ទឹកមុខ​ស្រស់ស្រាយ​សប្បាយចិត្ត បើ​ទោះបី​ក្នុង​វិបត្តិ​ជំងឺ​កូ​វី​ដ​-១៩ ធ្វើ​អោយ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ពួក​គាត់​ខ្លះ​ៗ​ក៏​ដោយ​។

ភ្ញៀវ​ទេសចរ​រូប​នេះ​ក៏​បាន​សម្តែង​នូវ​ភាព​កក់ក្តៅ​ក្នុង​ចិត្ត​ដែល​ឃើញ​វិធានការ​សុខាភិបាល​ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​ធ្វើការ​រឹត​បន្តឹង​នៅ​គ្រប់​ទីកន្លែង ដើម្បី​បង្ការ​ការពារ​កា​ចម្លងជំងឺ​កូ​វី​ដ​-១៩​ផង​ដែរ​។

ភ្ញៀវ​រូប​នោះ​បាន​ញ្ជា​ក់ថា តាម​រយៈ​សកម្មភាព​នៃ​ការ​ដើរ​លេង​កម្សាន្ត​ដ៏​ច្រើន​កុះករ​របស់​ប្រជាពលរដ្ឋ​ខ្មែរ ក្នុង​ការ​ឈប់​សម្រាក​សង​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​នេះ បាន​ស្តែង​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​ថា ក្រោម​ម្លប់​សន្តិភាព​របស់​កម្ពុជា ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា ជា​ពិសេស​បាន​ដាក់​ចេញ​នូវ​វិធានការ​សុខាភិបាល​បាន​យ៉ាង​ល្អ ធ្វើ​អោយ​ការ​ដើរ​កំសាន្ត​របស់​ប្រជាពលរដ្ឋ ទទួល​បាន​ភាព​សប្បាយ​រីករាយ និង​ប្រកបដោយ​ភាព​កក់ក្តៅ​ក្នុង​ចិត្ត​។

លោក​បន្ត​ថា កត្តា​ដែល​នាំ​ឲ្យ​ពលរដ្ឋ​ដើរ​លេង​កម្សាន្ត​បាន​ច្រើន​បែប​នេះ គឺ​ពឹងផ្អែក​ជា​សំខាន់​ទៅ​កត្តា​មួយ​ចំនួន​ដូច​ជា កត្តា​សុខ​សន្តិភាព ស្ថិរភាព សន្តិសុខ​សណ្តាប់ធ្នាប់​, ជីវភាព​ប្រជាពលរដ្ឋ​កាន់តែ​ល្អ​ប្រសើរ ជា​ពិសេស​ប្រព័ន្ធ​ហេ​ដ្ឋា​រចនា​សម្ព័​ន​ផ្លូវ ស្ពាន ថ្នល់ ត្រូវ​បាន​សាងសង់​ត​ភ្ជាប់​យ៉ាង​ប្រទាក់ក្រឡា​គ្នា ជួយ​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ របស់​ប្រជាពលរដ្ឋ​៕ ផ្តល់សិទ្ធដោយ៖កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9608630