កម្លាំងទាហានឥណ្ឌា និងប៉ាគីស្ថាន កាលពីថ្ងៃទី១២ ខែមិថុនា បានប៉ះទង្គិចគ្នាយ៉ាងខ្លាំង នៅតំបន់ព្រំដែន (LoC) កាត់ផ្តាច់តំបន់កាស្មៀរជាពីរ។
ទាហានឥណ្ឌា និងប៉ាគីស្ថាន ផ្ទុះអាវុធដាក់គ្នានៅតំបន់ Rampur ស្ថិតនៅស្រុក Baramulla ចម្ងាយពីទីក្រុង Srinagar ក្នុងតំបន់កាស្មៀរ ប្រមាណ១០៥គីឡូម៉ែត្រ។ ការបាញ់ប្រហារគ្នាឈានដល់ថ្ងៃទី៥ហើយ ដោយមិនទាន់មានសញ្ញាបញ្ចប់នៅឡើយទេ។
កាលពី១ថ្ងៃមុន ទាហានឥណ្ឌាម្នាក់ស្លាប់ និងពលរដ្ឋម្នាក់រងរបួស នៅក្នុងការប៉ះទង្គិចគ្នា ក្នុងតំបន់ Tarkundi និង Manjakote ស្ថិតនៅក្នុងស្រុក Rajouri។
ឥណ្ឌាចោទប្រកាន់ប៉ាគីស្ថានបាញ់កាំភ្លើងត្បាល់ និងមីស៊ីលនាំផ្លូវ ចូលទៅក្នុងភូមិ នៅតាមព្រំដែន LoC ។ នៅពេលនោះ ទាហានឥណ្ឌា ក៏បានវាយបកទៅវិញទោះបណ្តាលឲ្យមានការបាញ់ប្រហារគ្នា អូសបន្លាយ រហូតមកទល់ពេលនេះ៕ ប្រែសម្រួលដោយ MEO