ក្រុមសេះបង្កង់ Juventus បានឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ Coppa Italia ក្រោយស្មើក្រុម AC Milan នៅជើងទី២ ដោយលទ្ធផល ០-០ ខណៈសរុបទាំងពីរជើងគឺ ១-១ ដោយចំណេញគ្រាប់ក្រៅដី។
ការប្រកួតកាលពីយប់មិញនេះ គឺជាការត្រលប់មកវិញនៃបាល់ទាត់អ៊ីតាលី ត្បិតសកម្មភាពនេះបានផ្អាកតាំងតែពីខែមិនាមកម្ល៉េះដោយសារការរាលត្បាតនៃវីរុស covid-19។
ក្នុងការប្រកួតនេះដែរ AC Milan បានបាត់បង់កីឡាករម្នាក់តាំងពីនាទីទី១៧ ដោយ Ante Rebic ត្រូវអាជ្ញាកណ្ដាលសម្រេចផ្ដល់កាតក្រហម ខណៈ Rolando នាទីទី១៦ មានឱកាសស៊ុតនាំមុខឲ្យ Juventus ទៅហើយ ប៉ុន្ដែបែជាខកខានទៅវិញ បន្ទាប់ពីស៊ុតប៉េណាល់ទីទៅប៉ះបង្គោលទី។
យ៉ាងណាក្ដី Juventus នៅតែអាចឡើងទៅចាំវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ខាងលើនេះមុន ដោយត្រូវរង់ចាំក្រុមមួយក្នុងចំណោម២ក្រុម ដោយ Napoil ត្រូវប៉ះ Inter Milan យប់នេះ វេលាម៉ោង២រំលងអាធ្រាត៕
ប្រភព៖ Dailymail