Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អតីតកីឡាករ Barca ម្នាក់ចង់អោយ Messi លេងដល់អាយុ ៧០ឆ្នាំ

អតីតខ្សែប្រយុទ្ធកណ្តាលដ៏ឆ្នើមរបស់ក្លឹបFC Barcelona គឺ Samuel Eto’o បានថ្លែងប្រាប់សារព័ត៌មានអំពីភាពអស្ចារ្យរបស់កីឡាករLionel Messi។ លោកគិតថា Messi ជាកីឡាករល្អបំផុតរបស់ពិភពលោកបច្ចុប្បន្ន និងល្អបំផុតក្នុងប្រវត្តិសាស្រ្តបាល់ទាត់។

លោកថ្លែងថា៖ “គ្រប់ក្លឹបទាំងអស់ចង់បានគាត់។ អ្នកទាំងអស់គ្នាត្រូវលើកទឹកចិត្តគាត់។ Messiមិនអាចរត់ដូចក្មេងអាយុ២៥ឆ្នាំទៀតទេទោះបីពេលខ្លះគាត់រត់បែបនោះមែន។”

ជាចុងក្រោយលោកលើកឡើងថា គាត់ចង់អោយMessiលេងដល់អាយុ៧០ឆ្នាំ ព្រោះគាត់ចង់បានភាពរីករាយយូរទៀតក្នុងការមើលគាត់លេង។ គាត់ក៏ផ្តាំអោយមនុស្សទាំងអស់ផ្តល់ការលើកទឹកដល់ Messi ដូចអ្នកគាំទ្រ Barca ដូច្នេះដែរ។

from: https://tnaot.com/km/m/detail/article/9372851