Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អ្នកជំនាញ៖ ទោះភ្ញៀវទេសចរបុកទៅភាគឦសានច្រើន ប៉ុន្តែក៏គ្មានអ្វីគួរឲ្យបារម្ភនោះដែរ

តំបន់ភាគឦសានដែល​ល្បីថា មានជួរភ្នំស្រស់ស្អាត មានទឹកជ្រោះធ្លាក់ជាជួរ និងមានសម្រស់ធម្មជាតិ គួរឱ្យទាក់ទាញសម្រាប់ប្រទេសកម្ពុជា ត្រូវបានភ្ញៀវទេសចរណ៍សម្រុក ទៅលេងយ៉ាងច្រើនកុះករ នាអំឡុងពេល ឈប់សងនៃថ្ងៃបុណ្យចូលឆ្នាំខ្មែរ។

ការកើនឡើងនូវចំនួនភ្ញៀវទេសចរណ៍ខ្លាំងបែបនេះ បានធ្វើឱ្យអ្នកពាក់ព័ន្ធ និងអាជ្ញាធរដែនដី កាន់តែមានការព្រួយបារម្ភ ចំពោះការឆ្លងរាលដាលនូវវីរុសកូវីដ១៩ និងក្រើនរម្លឹកទៅដល់ម្ចាស់សណ្ឋាគារ ផ្ទះសំ​ណាក់ ភោជនីដ្ឋាន ឱ្យបន្ថែមការប្រុងប្រយ័ត្ន និងណែនាំភ្ញៀវ អំពីរបៀបថែរក្សាអនាម័យ នៅគ្រប់ទីកន្លែង។

បើតាមរបាយការណ៍របស់ មន្ទីរទេសចរណ៍ខេត្តមណ្ឌលគីរីបានឱ្យដឹងថា នាពេលឈប់សម្រាករយៈពេលវែងនេះ មានទេសចរក្នុងស្រុកប្រមាណជាង១ម៉ឺននាក់ ក្នុងមួយថ្ងៃ បានដើរលេងកម្សានតាមរមណីយដ្ឋាននានានៅក្នុងខេត្ត។

ព្រមជាមួយនេះ នៅគ្រប់គោលដៅទេសចរណ៍ រមណីយដ្ឋានទេសចរណ៍ អាជីវកម្ម និងសេវាកម្មទេសចរណ៍ទាំងអស់ ត្រូវបានដាក់ឲ្យអនុវត្តនូវវិធានសុវត្ថិភាពទេសចរណ៍ តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ដោយតម្រូវឲ្យមានការពិនិត្យវាស់កំដៅ ការលាងសំអាតដៃដោយអាកុល ការពាក់ម៉ាស់ និងការរក្សាគម្លាតសុវត្ថិភាព។

ជុំវិញរឿងនេះ កាលពីថ្ងៃម្សិលមិញនេះ ដោយសារកំណើនភ្ញៀវបុកឡើងយ៉ាងគំហុក នៅក្នុងខេត្តរតនគិរី បានធ្វើឱ្យលោក ថង សាវុន អភិបាលខេត្តរតនគិរី បានចាត់វិធានការផ្សព្វផ្សាយ ពីបញ្ហាកូវីដនៅគ្រប់ទីកន្លែងដើម្បី ឱ្យភ្ញៀងមានភាពកក់ក្តៅក្នុងចិត្ត គឺគ្រប់សេវាកម្មស្នាក់នៅ ម្ហូបអាហារ និងគ្រប់កន្លែងរមណីយដ្ឋានទេសចរណ៍នានា បានអនុវត្តន៍យ៉ាងតឹងរឹង នូវវិធានការសុខាភិបាល។

ស្រដៀងគ្នាផងដែរ លោក ង៉ែត ពិទូ ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរី មានសុដ្ឋិនិយមចំនួនភ្ញៀវអាចនឹងបន្តកើនឡើងនៅថ្ងៃបន្តបន្ទាប់ទៀត ប្រសិនបើអាកាសធាតុអំណោយផល គឺមិនភ្លៀង។ លោកបានអំពាវនាវយ៉ាងទទូចដល់ភ្ញៀវទេសចរទាំងអស់ មានស្មារតីម្ចាស់ការខ្លួនឯង គឺពាក់ម៉ាសអោយបានគ្រប់ៗគ្នា និងរក្សាគម្លាតសង្គមឱ្យបានត្រឹមត្រូវ។” យើងអាចភ្លេចជំងឺកូវីដ-១៩តែជំងឺកូវីដ-១៩មិនភ្លេចយើងឡើយ”។

សូមបញ្ជាក់ថា យ៉ាងហោចណាស់ ក្នុងរយៈពេល២ថ្ងៃ មានភ្ញៀវទេសចរសម្រុកចូលលេងខេត្តរតនគិរី គឺមាន​ចំនួន​​២២.៥០២នាក់ ខណៈកន្លែងស្នាក់នៅមាន ១.១២៩បន្ទប់ សម្រាប់ទទួលភ្ញៀវ ត្រូវពេញទាំងអស់។

បើតាមលោកស្រី ខៃ ចិន្តា ប្រធានសមាគមសណ្ឋាគារកម្ពុជា បានទទួលស្គាល់ថា ភ្ញៀវពិតជាបុកមកលេងច្រើន នៅខេត្តរតនគិរីក៏ពិតមែន ប៉ុន្តែមិនដល់ថ្នាក់អស់បន្ទប់ស្នាក់នៅនោះទេ។ “អូតែលខ្ញុំនៅមានបន្ទប់ទទួលភ្ញៀវនៅឡើយទេ ប៉ុន្តែប្រហែលមកពីគាត់មិនចង់ចំណាយលុយ គាត់ចង់សន្សំសំចៃលុយ”។

លោកស្រីថា ចំពោះវិធានការទប់ស្កាត់កូវីដនៅខេត្តរតនគិរីវិញ គឺខាងសណ្ឋាគារនីមួយ មានការប្រុងប្រយ័ត្នខ្ពស់ជាប់ជាចាំបាច់​។​ ”ខ្ញុំជឿថា ភោជនីដ្ឋានដទៃ អូតែដទៃ ក៏គេមានអនុវត្តនូវវិធានការ តាមការណែនាំរបស់​ ក្រសួង​សុខាភិបាលដែរ”។

បើតាមការសង្កេតរបស់អាជ្ញាធរ និងអ្នកជំនាញនៅតំបន់ខាងលើ បានឱ្យដឹងថា សម្រាប់ដំណើរកម្សាន្តរបស់ប្រជាពលរដ្ឋ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ គឺត្រូវបានធ្វើឡើងជាលក្ខណៈជួបជុំក្រុមគ្រួសារ ដោយមិនលាយឡំឬពាក់ព័ន្ធជាមួយនឹងក្រុមគ្រួសារផ្សេង ឬមនុស្សដទៃទៀតឡើយ ដែលកត្តានេះ វាមិនសូវបង្កឱ្យមានក្តីព្រួយបារម្ភ ជុំវិញការឆ្លងរាលដាលកូវីដ១៩ ពីមនុស្សក្រៅចូលក្នុងតំបន់៕ ដោយ៖ ឃួន លក្ខិណា

from: https://tnaot.com/km/m/detail/article/9608341