Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

តំបន់ឆ្នេរ​ទាំង៥ កំពុង​ទាក់ទាញ​ភ្ញៀវ​ទៅលេងកម្សាន្ត​នា​ថ្ងៃ​សម្រាក

តំបន់ឆ្នេរ​ជាប់​ៗ​គ្នា​ចំនួន​៥មានដូចជា៖ «​ឆ្នេរ​ពយ​តា​បារាំង​» «​ឆ្នេរ ពយ​យាយ​ម៉ី​» «​ឆ្នេរ ពយ​តេ​ជោ​» «​ឆ្នេរ ខ្សាច់​សរ​» និង​«​ឆ្នេរ ពយ​តា​ឈួ​ន​»​ ស្ថិតនៅ​ក្នុង​ឃុំ​កែង​ផុស ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះ​សីហ​នុ កំពុង​ត្រូវ​បាន​ចាប់អារម្មណ៍​ទៅ​លេង​កំសាន្ត​ក្នុង​ពេល​ឈប់​សម្រាក​នេះ​ពី​សំណាក់​ភ្ញៀវ​ជិត​ឆ្លា​យ​ផង​ដែរ​។

ប្រជាពលរដ្ឋ​ដែល​អញ្ជើញ​ទៅ​លេង​មានការ​ចាប់អារម្មណ៍យ៉ាងខ្លាំង​ថា មាន​ខ្សាច់​.​ស ឆ្នេរ​ស្អាត អនាម័យ បរិស្ថាន​ល្អ ជា​ពិសេស​អាហារ​តាម​បែប​លក្ខណៈ​គ្រួសារ​ងាយ​ៗ ដោយ​ភាគច្រើន​អាចរៀបចំ​ពី​ផ្ទះ​យក​ទៅ​ហូប​លេង​កំសាន្តបាន ចំពោះកន្លែងលក់ដូរក៏មានតម្លៃសមរម្យផងដែរ ។

បើលោកអ្នកធ្វើ​ដំណើរ​មក​ពី​ភ្នំពេញ​តាម​ផ្លូវជាតិ​លេខ​៤ រួច​បត់​ចូល​តាម​ផ្លូវ​កំពង់​ផែ​ឧ​ញ៉ា​ម៉ុង នៅ​ចំណុច​ភូមិ​តា នៃ​ទិស​ដៅ​ពី​ខេត្ត​ព្រះ​សីហ​នុ

បន្ទាប់​មក​ហួស​ទៅ​ប្រជុំ​ផ្សារ​វាល​រេញ រួច​ចូល​តាម​ផ្លូវ​សម្តេច​ស​ង្ឈ​រាជ្យ (​វាល​រេញ​-​ស្ទឹង​ហាវ​) លុះ​មក​ដល់​ចំណុច​ផ្លូវ​ល្បឿន​លឿន​បត់​ស្តាំ​ទៀត​នឹង​ទៅ​ដល់​តំបន់ឆ្នេរ​នោះ​មិន​ខាន​ឡើយ៕ដោយ៖ត្នោត

from: https://tnaot.com/km/m/detail/article/9608326