អតីតខ្សែប្រយុទ្ធឆ្នើមរបស់ក្រុមកាំភ្លើងធំArsenal គឺ Thierry Henry បានរម្លឹកឡើងវិញនូវបុគ្គលដែលមានឥទ្ធិពលលើអាជីពបាល់ទាត់របស់គាត់ខ្លាំងជាងគេ ពោលគឺ Arsene Wenger។
លោកនិយាយថា៖ “Wenger ហាក់បីដូចជាឪពុករបស់លោកអញ្ចឹង។ ដូចនេះ អ្នកអាចស្រមៃបានថា អ្នកតែងតែឈ្លោះប្រកែក រឺស្រែកដាក់ពុករបស់អ្នក ហើយពុករបស់អ្នកក៏ពិន័យអ្នកដែរ។ តែរឿងកើតឡើងនេះក៏ដោយសារតែគាត់ស្រឡាញ់យើង ខ្វល់ពីយើងទើបគាត់ធ្វើបែបនេះដាក់យើង។ អ្នកដែលស្អប់យើង គេនឹងមិនមកស្តីបន្ទោសអោយយើងល្អនោះទេ។”
គួររម្លឹកផងដែរថា Therry Henryបានលេងកំឡុងឆ្នាំ 1999 ដល់ឆ្នាំ 2007 ក្រោមការដឹកនាំដោយArsene Wenger ដែលពេលនោះលោកស៊ុតបាន174គ្រាប់ក្នុង 254 ប្រកួត។