Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Juventus បានត្រឹមស្មើជាមួយAC milan តែបានឡើងទៅវគ្គផ្តាច់ព្រ័ត្រ្ត

កាលពីយប់មិញនេះ ក្លឹបសេះបង្កង់ Juventusបានបើកកីឡាដ្ឋានរបស់ខ្លួនទទួលស្វាគមន៍ក្លឹប AC Milan ក្នុងក្របខណ្ឌ័ពាក់កណ្តាលផ្តាច់ព្រ័ត្រ្តCopa Italia។ 

លទ្ធផលដែលទទួលបាននោះគឺJuventusបានត្រឹមស្មើជាមួយ AC 0 ទល់នឹង0 ប៉ុណ្ណោះ បើទោះជា CR7 បានទទួលបាល់ពិន័យ១១ម៉ែត្រម្តងនៅនាទី ១៦ យ៉ាងណាក៏ដោយ តែCR7 ធ្វើមិនបានសម្រេចនោះទេ។

ទោះជាយ៉ាងណា លទ្ធផលនេះនៅតែធានាកៅអីវគ្គផ្តាច់ព្រ័ត្រ្តអោយ Juventus ដោយសារតែកាលពីជើងទី១ ក្នុងដី AC Milan ការប្រកួតបញ្ចប់ទៅក្នុងលទ្ធផល 1-1 ដែលធ្វើអោយ Juventus ចំណេញបាល់ក្រៅទឹកដីមួយគ្រាប់។ គួរបញ្ជាក់ផងដែរ Juventus រង់ចាំការប្រកួតរវាងNapoli និង Inter ដែលនឹងលេងនៅយប់នេះ ដើម្បីសម្រេចឃើញដៃគូរបស់ខ្លួនក្នុងវគ្គផ្តាច់ព្រ័ត្រ្ត Copa Italia នេះ។

from: https://tnaot.com/km/m/detail/article/9372844