Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ការ​ផ្លាស់​ប្តូរ​ផ្នត់គំនិត​ដែល​ជួយ​ឲ្យ​អ្នក​សន្សំ​លុយ​បាន​កាន់តែ​ច្រើន

ផ្នត់គំនិត​របស់​អ្នក​អាច​ជះ​ឥទ្ធិពល​ច្រើន​ណាស់​ដល់​អ្នក ជា​ពិសេស​នៅ​ពេល​ដែល​អ្នក​កំពុង​មាន​អារម្មណ៍​ស្ត្រេ​ស​។ សេដ្ឋវិទូ​ក៏​បាន​ប្រទះ​ឃើញ​ថា មនុស្ស​ភាគច្រើន​ទទួល​រង​ផល​ប៉ះពាល់​ពី​ផ្នត់គំនិត​មួយ​ចំនួន​ពេល​ដែល​ធ្វើការ​សម្រេចចិត្ត និង​ទទួលយក​ព័ត៌មាន​។ វា​មិន​ងាយស្រួល​ទេ ក្នុង​ការ​សន្សំ​លុយ​នៅ​ពេល​ដែល​អ្នក​គិត​ថា ថ្ងៃស្អែក​ពោរពេញ​ទៅ​ដោយ​ភាព​មិន​ប្រាកដប្រជា​។ ប៉ុន្តែ​ស្ថាន​ការ​ហិរញ្ញវត្ថុ​របស់​អ្នក​ពឹងផ្អែក​លើ​សមត្ថភាព​ក្នុង​ការ​សម្រេចចិត្ត​របស់​អ្នក​ដែរ​ដូច្នេះ​អ្នក​ត្រូវ​តែ​យល់​ដឹង​នូវ​ផ្នត់គំនិត​មួយ​ចំនួន​ដែល​អាច​ជួយ​ឲ្យ​អ្នក​សន្សំ​លុយ​បាន​កាន់តែ​ច្រើន និង​ធ្វើការ​សម្រេច​ចិត្តបាន​កាន់តែ​ល្អ​ជាង​មុន​ផង​ដែរ​។

១. ផ្អាក​និង​គិត​មុន​ពេល​សម្រេចចិត្ត៖

មនុស្ស​ភាគច្រើន​មាន​ទម្លាប់​ប្រញាប់​ទិញ ឬ​ប្រមូល​សម្ភារៈ​អ្វីមួយ​ពេល​ដែល​ពួក​គេ​គិត​ថា​សម្ភារៈ​នោះ​កំពុង​តែ​មាន​តិច​លើ​ទីផ្សារ​។ ឧទាហរណ៍​ដូច​ជា​ការ​ផ្ទុះ​ជំងឺ​កូ​វី​ដ បាន​បង្ក​ឲ្យ​មនុស្ស​ទូ​ទាំង​ប្រទេស​ប្រញាប់រ​ត់ទៅ​ទិញ​អាល់កុល​លាងដៃ ម៉ាស់​មុខ និង​ម្ហូបអាហារ​ដាក់​ផ្ទះ​ជាដើម​។

ដើម្បី​ជៀសវាង​សម្ពាធ​ក្នុង​ការ​ប្រមូល​ទិញ​នេះ អ្នក​គួរតែ​ផ្អាក​ការ​ទិញ និង​ព្យាយាម​គិត​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​ជា​មុន​សិន​ថា តើ​សម្ភារៈ​ទាំងនោះ​ពិតជា​មានការ​ខ្វះខាត​ពិតមែន​ទេ?

២. ការ​គិតគូរ​បាន​វែង​ឆ្ងាយ​៖

មនុស្ស​មានការ​លំបាក​ក្នុង​ការ​ប្រៀបធៀប​តម្លៃ​អ្វីមួយ​ដែល​ពួក​គេ​មាននៅ​ថ្ងៃនេះ និង​អ្វី​ដែល​ពួក​គេ​នឹង​មាននៅ​ថ្ងៃ​អនាគត​។ ដោយហេតុ​ដូចនេះ​ហើយ​ទើប​ពួក​គេ​ធ្វើការ​សម្រេចចិត្ត​មិនល្អ​ៗ​ក្នុង​ពេល​បច្ចុប្បន្ន ទោះ​ដឹង​ថា វា​អាច​ប៉ះពាល់​ដល់​អនាគត​របស់​ពួក​គេ​ពិតមែន​ក្តី​។ ឧទាហរណ៍ ការ​ចាយវាយ​ខ្ជះខ្ជាយ​ដោយ​មិន​មាន​ប្រាក់​សន្សំ​សម្រាប់​ពេល​មាន​អាសន្ន​ជាដើម​។

អ្នក​អាច​ដោះស្រាយ​បញ្ហា​នេះ បាន​ដោយ​ព្យាយាម​ស្រ​ម៉ៃ​ថា អ្នក​កំពុង​តែ​មានការ​សន្ទនា​ជាមួយ​ខ្លួនឯង​នៅ​ថ្ងៃ​អនាគត​ពី​ការ​សម្រេចចិត្ត​ដែល​អ្នក​បាន​ធ្វើ​ឡើង​ក្នុងថ្ងៃនេះ​។ ការ​សិក្សា​មួយ​បាន​បង្ហាញ​ថា ការ​ធ្វើ​ដូច្នេះ​ពិតជា​អនុញ្ញាត​ឲ្យ​មនុស្ស​ធ្វើការ​សម្រេច​ចិត្តបាន​វែង​ឆ្ងាយ​ជាង​មុន​ពិតមែន​។

៣. កុំ​គិតតែ​លើ​លទ្ធផល​ពេក​៖

ជា​ទូទៅ មនុស្ស​ងាយ​នឹង​ខ្លាច បន្ទាប់​ពី​បាន​ធ្វើ​អ្វីមួយ​ដែល​ខុស ឬ​បាន​ដក​បទ​ពិសោធន៍​នូវ​ហេតុការណ៍​មួយ​ដែល​មិនល្អ​ជាដើម​។ ឧទាហរណ៍ មនុស្ស​ដែល​ធ្លាប់​ចេញ​រក​ការងារ​ក្នុង​ពេល​ដែល​សេដ្ឋកិច្ច​មាន​វិបត្តិ​មានការ​លំបាក​ក្នុង​ការ​ចាក​ចេញពី​ការងារ​ខ្លួន ដើម្បី​រក​ឱកាស​ការងារ​ថ្មី​ៗ ព្រោះ​ខ្លា​ចរក​ការងារ​ថ្មី​មិន​បាន​ទោះជា​ទីផ្សារ​ការងារ​មាន​ភាព​ទូលំទូលាយ​ជាដើម​។

ប៉ុន្តែ​អ្វី​ដែល​អ្នក​ត្រូវ​ចង​ចាំ គឺ​ជីវិត​គឺ​ពោរពេញ​ទៅ​ដោយ​ការ​គណនា​ហានិភ័យ​តូច និង​ធំ​។ មាន​ន័យ​ថា​ពេល​ខ្លះ ការ​សម្រេចចិត្ត​ដែល​អ្នក​គិត​ថា​ត្រឹមត្រូវ​នៅ​តែ​អាច​នាំ​យក​លទ្ធផល​មិន​ត្រឹមត្រូវ​មក​ឲ្យ​អ្នក​ដដែល​។ ប្រសិនបើ​អ្នកមាន​មូលហេតុ​សម​ហេតុ​សម​ផល​សម្រាប់​ការ​ទិញ​នោះ អ្នក​បាន​ធ្វើការ​សម្រេចចិត្ត​ដែល​ត្រឹមត្រូវ​ហើយ​។

អ្នក​ត្រូវ​ឮំ​លឹ​ក​ប្រាប់​ខ្លួនឯង​ថា អ្នក​មិន​ចាំបាច់​គិតតែ​ពី​លទ្ធផល​ដែល​មិនល្អ​ដែល​អ្នក​ទទួល​បាន​ទេ​។ អនុញ្ញាត​ឲ្យ​អ្នក​ទទួលស្គាល់​ថា អ្នក​បាន​សម្រេចចិត្ត​ត្រឹមត្រូវ​ដោយ​យោង​តាម​ព័ត៌មាន​ដែល​អ្នកមាន​ពិតមែន​។ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ acorns ផ្ដល់សិទ្ធដោយ៖ កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9608199