ក្រុមយុវជនស៊ីក្លូ មានគំរោងវិលត្រឡប់ពីខេត្តសៀមរាប មកកាន់ទីក្រុងភ្នំពេញវិញ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០នេះ។
ការវិលត្រឡប់មកនៅថ្ងៃនេះ គឺត្រូវបានប្រធានក្រុមយុវជនស៊ីក្លូអះអាងថា គឺត្រូវធ្វើឡើងមុនកាលកំណត់ ដែលជាក់ស្តែងគំរោងវិលត្រឡប់ពិតប្រាកដនោះ គឺត្រូវចាកចេញពីខេត្តសៀមរាប នៅថ្ងៃទី២១ សីហា។
ប្រធានក្រុមស៊ីក្លូ លោកអ៊ីវ សំណាងបានអះអាងថា មានហេតុផល២យ៉ាង ដែលធ្វើឱ្យក្រុមយុវជនស៊ីក្លូវិលត្រឡប់មកភ្នំពេញវិញ មុនកាលកំនត់គឺដោយសារ៖ ទី១. ជាសំណូមពរឱ្យត្រឡប់មកវិញមុនកាលកំណត់១ថ្ងៃរបស់លោកតាស៊ីក្លូចាស់ៗ គឺនៅថ្ងៃទី២០នេះ ។ ទី២. នៅសៀមរាបមានភ្លៀងជាប់ៗគ្នា ពិបាកក្នុងការដាក់តាំងស៊ីក្លូ និងដឹកភ្ញៀវទេសចរណ៏។
មុនការត្រឡប់មកកាន់ទីក្រុងភ្នំពេញវិញ ក្រុមយុវជនស៊ីក្លូ បានទទួលថវិកាសរុបចំនួន ១.១៥០ដុល្លារ និង ៥០៧.០០០រៀល រួចបានប្រគល់ជូនលោកតាស៊ីក្លូចាស់ៗរួចរាល់ជាស្ថាពរ។ ដោយ៖ ឃួន លក្ខិណា