សារព័ត៌មាន RT នៅថ្ងៃទី១២ ខែមិថុនា បានផ្សាយថា ទីក្រុងប៉េកាំងបានសម្រេចផ្អាកបើកទ្វារសាលារៀន និងផ្សារ ក្រោយរយ:ពេល២ថ្ងៃជាប់ៗគ្នា មានករណីឆ្លងកូវីដ១៩ថ្មីកើនឡើង។
នៅពេលនេះ ទីក្រុងប៉េកាំងបានបើកទ្វារផ្សារចំនួន៦កន្លែង និងផ្អាកឲ្យសិស្សទៅសាលា ក្រោយមានករណីឆ្លងថ្មី២នាក់ គឺជាបុរសអាយុ២៥ឆ្នាំម្នាក់ និង៣៧ឆ្នាំម្នាក់។ នៅពេលនេះ គេមិនទាន់ដឹងពីប្រភពនៃការឆ្លងរាលដាលកូវីដ១៩ នៅឡើយទេ។ ប៉ុន្តែតាមការស្រាវជ្រាវ អ្នកឆ្លងកូវីដ១៩ទាំងពីរនាក់ បានចេញចូលទៅផ្សារជាញឹកញាប់។
កន្លងមកមានករណីឆ្លងថ្មី នៅទីក្រុងប៉េកាំង ក្រោយរយៈពេល២ខែមិនមានអ្នកឆ្លង។ បើតាមគម្រោង សិស្សនឹងត្រូវចូលរៀន នៅថ្ងៃទី១៥ ខែមិថុនា ប៉ុន្តែត្រូវបានពន្យារពេលជាបន្តទៀត។ ចំណែកពេលវេលា ចូលរៀនវិញ មិនទាន់ប្រកាសជាផ្លូវការនៅឡើយ។
ចិនមានករណីឆ្លងកូវីដ១៩ ចំនួន ៨៣ ០៦៤នាក់ ក្នុងនោះមាន អ្នកស្លាប់ ៤៦៣៤នាក់ និង ជាសះស្បើយ៧៨ ៣០០នាក់៕ ប្រែសម្រួលដោយ៖ MEO