Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

CEO គ្រប់គ្រង​អាជីព​របស់​ខ្លួន​ខុស​ពី​មនុស្ស​ទូទៅ​យ៉ាងដូចម្តេច?

មិន​ថា អ្នកជា​និស្សិត​ដែល​ទើបតែ​បញ្ចប់​ការ​សិក្សា និង​ចាប់ផ្តើម​អាជីព​របស់​ខ្លួន ឬ​ជា​បុគ្គល​ម្នាក់​ដែល​កំពុង​ព្យាយាម​ផ្លាស់​ប្តូរ​អាជីព​ទេ ភាព​ជោគជ័យ​ក្នុង​អាជីព​ពឹងផ្អែក​លើ​ការ​គ្រប់គ្រង​ទិស​ដៅ​ដែល​អ្នក​ដើរ​។ ប្រសិនបើ​អ្នកមាន​ក្តី​សុបិន​ចង់​ក្លាយជា​សហគ្រិន ការ​គ្រប់គ្រង​អាជីព​របស់​អ្នក​ប្រៀប​ដូច​ជានា​យក​ប្រតិបត្តិ​ម្នាក់​នឹង​អនុញ្ញាត​ឲ្យ​អ្នកមាន​ឱកាស​ជោគជ័យ​ច្រើន​។

ខាងក្រោម​គឺជា​វិធីសាស្ត្រ​មួយ​ចំនួន​ដែល​អ្នក​អាច​សម្រេច​បាន​គោលដៅ​នេះ​៖

១. ការ​ធ្វើការ​សម្រេចចិត្ត​៖

ភាព​ជា​អ្នកដឹកនាំ​តម្រូវ​ឲ្យ​អ្នកធ្វើការ​សម្រេចចិត្ត​លំបាក​ៗ​។ នាយក​ត្រូវ​តែ​ធ្វើការ​សម្រេចចិត្ត​ដោយ​យោង​តាម​ព័ត៌មាន​ដែល​អ្នកមាន ដែល​ភាគច្រើន​វា​មិន​គ្រប់គ្រាន់​ឡើយ​។ លោក​មហាសេដ្ឋី​ជេ​ហ្វ បេ​សូ​ស (Jeff Bezos) ដែល​ជានា​យក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Amazon និង​ជា​បុរស​ដែល​មានទ្រព្យ​សម្បត្តិ​ច្រើន​ជាងគេ​លើ​លោក​បាន​ប្រាប់​មក​ថា ជាដំបូង​អ្នក​ត្រូវ​មើល​សិន​ថា តើ​វា​ជា​ការ​សម្រេចចិត្ត​ប្រភេទ​អ្វី?

ការ​សម្រេចចិត្ត​ប្រភេទ​ទី​មួយ គឺ​ការ​សម្រេចចិត្ត​ដែល​អ្នក​មិន​អាច​ដើរ​ថយក្រោយ​វិញ​បាន ដូច​ជា​ការ​លាឈប់​ពី​ការងារ​ជាដើម និង​ការ​សម្រេចចិត្ត​ប្រភេទ​ទី​ពីរ​ជា​ការ​សម្រេចចិត្ត​ដែល​អ្នក​អាច​ដកខ្លួន​ចេញ​វិញ​បាន​ដូច​ជា​ការ​ចុះ​ឈ្មោះ​ចូល​រៀន​វគ្គ​ខ្លី​ដែល​មិន​ជួយ​អ្វី​ដល់​អ្នក​ជាដើម​។

២. ការ​រៀន​ជំនាញ​ថ្មី​ៗ៖

វា​ពិតជា​ងាយស្រួល​ណាស់​ក្នុង​ការ​ធ្លាក់ខ្លួន​ចូល​ក្នុង​ស្ថាន​ការ​មួយ​ដែល​អ្នក​មិន​ព្យាយាម​រៀនសូត្រ​អ្វី​ដែល​ថ្មី​ៗ ហើយ​កិច្ចការ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ចាប់ផ្តើម​មាន​ភាព​ច្រំ​ដែល​ៗ​។ មាន​ពេល​ខ្លះ ស្ថាន​ការ​ដែល​មាន​ភាព​ស្ត្រេ​ស​ច្រើន​ក៏​អាច​ផ្តល់​អត្ថប្រយោជន៍​ដល់​អ្ន​កា​បន​ដែរ ព្រោះ​វា​អនុញ្ញាត​ឲ្យ​អ្នក​ដក​បទ​ពិសោធន៍​ថ្មី​ៗ និង​ធ្វើ​ឲ្យ​ខ្លួន​កាន់តែ​រឹង​មាំ​ជាង​មុន​។

ដោយហេតុ​ដូចនេះ ទើប​អ្នក​មិន​ត្រូវ​ឈប់​ព្យាយាម​អភិវឌ្ឍន៍​ខ្លួន​ឡើយ​ដូច​ជា​ការ​រៀន​ជំនាញ​ថ្មី​ៗ​ជាដើម ជា​ពិសេស​ជំនាញ​បច្ចេកទេស​ដែល​កំពុង​មាន​តម្រូវការ​ខ្ពស់ និង​ជំនាញ​ទន់​ដែល​តែងតែមាន​ភាព​ចាំបាច់​ក្នុង​គ្រប់​វិស័យ​ទាំងអស់​។

៣. ស្ថិត​នៅ​ជិត​មនុស្ស​ដែល​ឆ្លាត​វៃ​៖

សង្គម​វាយតម្លៃ​លើ​មនុស្ស​ដែល​ពួក​គេ​រាប់អាន ហើយ​ពិភព​អាជីវកម្ម​វាយតម្លៃ​លើ​បុគ្គលិក​ដែល​ត្រូវ​បាន​ជ្រើសរើស បញ្ឈប់​ការងារ និង​សហការ​ជាមួយ​ជាដើម​។ មាន​ន័យ​ថា​អ្នក​ត្រូវ​តែ​ទទួលស្គាល់ និង​ចេះ​មើល​ទេព​កោសល្យ និង​អត្ត​ចរិត​របស់​មនុស្ស ជា​ពិសេស​មនុស្ស​ដែល​អ្នក​ត្រូវ​ធ្វើការ​ជិត​ស្និទ្ធ​ជាមួយ​ដើម្បី​ឲ្យ​អ្នក​អាច​រៀនសូត្រ​ពី​ពួក​គេ​បាន​៕ ផ្ដល់សិទ្ធដោយ៖ កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9608145