Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

មេការអោយឡើងទៅរុះស្បៃ ជាអកុសលស្លាប់កម្មករម្នាក់

តាមសេចក្តីរាយការណ៍​បន្ត​ថា ក្រោយ​ពី​ការ​សាងសង់​ផ្ទះល្វែង​មួយ​កន្លែង​រួចរាល់​ជា​ស្ថាពរ​ហើយ មេការ​បាន​ប្រើ​ឲ្យ​កម្មករ​សំណង់​ម្នាក់​ឡើង​ទៅ​រុះរើ​ស្បៃ​ដែល​បាំង​ព័ទ្ធ​ការពារ​មិន​ឲ្យ​សម្ភារៈ​សំណង់​ផ្សេង​ៗ​នៅ​ទីនោះ​ធ្លាក់​ចុះ​មក​ក្រោម​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ដទៃ​ចេញ ។ ប៉ុន្តែ​ដោយសារ​តែ​ផ្ទះ​នោះ​សង់​កៀក​នឹង​ខ្សែភ្លើង ហើយ​ពេល​ដាក់​រន្ទា​ឡើង​ជាប់​នឹង​បង្គោល​ភ្លើង​ថែម​ទៀត​នោះ លុះ​ពេល​ឡើង​ទៅ​ក៏​បាន​ជាន់​លើ​ខ្សែភ្លើង បណ្ដាល​ឲ្យ​ឆ្លង​ចរន្ត​បែក​ជា​ផ្កាភ្លើង​ព្រាត​ៗ​ធ្វើ​ឱ្យ​ឆក់​បុរស​ជា​កម្មករ​រូប​នោះ​ធ្លាក់​ពី​កម្ពស់​៣​ជាន់​មក​ក្រោម​ធ្វើ​ឱ្យ​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង​តែ​ម្ដង​។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​៧​និង​៤៥​នាទី​ព្រឹក ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០២០ នៅ​ត្រង់​ចំណុច​ខាងត្បូង​ភ្លើងស្តុប​ទួល​ពង្រ​ចម្ងាយ​ប្រមាណ​១០០​ម៉ែត្រ នៅ​តាម​បណ្ដោយ​ផ្លូវ​ទួល​ពង្រ ស្ថិត​ក្នុងភូមិ​ត្រពាំង​ថ្លឹង​១ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

តាមប្រភពបានបញ្ជាក់ថា ខណៈនោះ​ជន​រង​គ្រោះ​បាន​ឡើង​តាម​រន្ទា​ឈើ​ដែល​ដាក់​នៅ​ជាប់​នឹង​បង្គោល​ភ្លើង តែ​ជា​អកុសល​បាន​ជាន់​លើ​ខ្សែភ្លើង បណ្ដាល​ឲ្យ​ឆ្លង​ចរន្ត​ទុ​ស្សេ​បែក​ផ្កាភ្លើង​ព្រាត និង​ឆក់​បុរស​រង​គ្រោះ​ហុយផ្សែង​តាម​ខ្លួន រួច​ធ្លាក់​ពីលើ​រន្ទា​កម្ពស់​៣​ជាន់ របួស​ស​ធ្ងន់ធ្ងរ​តែ​ម្តង​៕ ដោយ៖ត្នោត

from: https://tnaot.com/km/m/detail/article/9608008