Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Sony បញ្ចេញម៉ាសុីនវីដេអូហ្គេមដ៏ទំនើបជំនាន់ថ្មី PS5 ជាផ្លូវការ

បច្ចេកវិទ្យា៖ រយៈពេល៧ឆ្នាំក្រោយវត្តមានម៉ាស៊ីនហ្គេម PS4 ក្រុមហ៊ុន Sony បានបញ្ចេញជាផ្លូវការនូវម៉ាស៊ីនហ្គេម Playstation ជំនាន់ថ្មីរបស់ខ្លួនគឺ PS5 ដែលគ្រប់គ្នាបានទន្ទឹងរង់ចាំយ៉ាងអន្ទះសារហើយ។

រូបរាងរបស់ PS5 មើលទៅប្រៀបដូចជាម៉ាស៊ីនហ្គេមដែលមនុស្សភាគច្រើនធ្លាប់តែគិតនាពេលកន្លងមក ដោយតួខ្លួនស្នូលរបស់វា​​មានពណ៌ខ្មៅ អមដោយគែមពណ៌នៅសងខាង ហើយមានការបញ្ចេញពន្លឺពណ៌ខៀវ ខណៈ Playstation ជំនាន់មុនៗ គឺមានពណ៌ស​សុទ្ធឬក៏ខ្មៅសុទ្ធ។

ក្រុមហ៊ុន Sony បានបញ្ចេញ PS5 ២ប្រភេទ គឺមួយជាប្រភេទធម្មតា និងមួយទៀតជាប្រភេទ​ «Digital Edition» ដែលពុំមានកន្លែងស៊កបន្ទះឌីសហ្គេមឡើយ ហើយរូបរាងប្រភេទ Digital Edition គឺមើលទៅមានលក្ខណៈស្មើតែម្តង ព្រោះតែគ្មានកន្លែងស៊កបន្ទះឌីស។ Sony ក៏បានបង្ហាញឧបករណ៍បន្ទាប់បន្សំសម្រាប់ម៉ាស៊ីនហ្គេមជំនាន់ថ្មីរបស់ខ្លួនផងដែរ រួមមានកាសស្តាប់ត្រចៀក និងកាមេរ៉ាជាដើម។ យ៉ាងណា​មិញ នៅមិនទាន់មានការបញ្ចេញតម្លៃរបស់វាដដែល ប៉ុន្តែ PS5 នឹងត្រូវដាក់លក់ក្នុងទីផ្សារនៅមុនដំណាច់ឆ្នាំ២០២០នេះ ដំណាលគ្នានឹង​​​ម៉ាស៊ីនហ្គេមជំនាន់ថ្មីរបស់ក្រុមហ៊ុន Microsoft គឺ Xbox Series X។

គួរជម្រាបថា ក្រុមហ៊ុន Sony ក៏បានបង្ហាញនូវវីដេអូហ្គេមជាច្រើនសម្រាប់ PS5 ផងដែរ ដោយក្នុងនោះមានមួយចំនួនជាហ្គេមផ្តាច់ រួមមាន Demon’s Souls Remake, Horizon Zero Dawn 2: Forbidden West, និង Marvel’s Spider-Man: Miles Morales ជាដើម៕

ប្រែសម្រួលដោយ៖ ពិសិទ្ធិ

ប្រភព៖ CNN 

from: https://tnaot.com/km/m/detail/article/9371981