Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ព្រលានយន្តហោះខេត្តភូកេតត្រូវបានអនុញ្ញាតឱ្យបើកដំណើរការឡើងវិញ​នៅថ្ងៃសៅរ៍ខាងមុខនេះ

អាកាសយានដ្ឋាន​​ខេត្តភូកេតនឹងបើកដំណើរការឡើងវិញនៅថ្ងៃសៅរ៍ បន្ទាប់ពីទទួលបានភ្លើងខៀវ​ពីអាជ្ញាធរអាកាសចរណ៍ស៊ីវិលថៃ (CAAT) កាលពីថ្ងៃសុក្រ។ ទោះជាយ៉ាងណាក្តី គេមិនទាន់ដឹងច្បាស់​នៅឡើយទេថាជើងហោះហើរក្នុងស្រុកណាខ្លះនឹង​ហោះហើរមកភូកេតនៅចុងសប្តាហ៍នេះទេ។ ក្រុមហ៊ុនដឹកអ្នកដំណើររួមទាំងក្រុមហ៊ុនអាកាសចរណ៍​ Thai AirAsia ​ក៏មានផែនការ​​ចាប់ផ្តើមជើងហោះហើរឡើងវិញចាប់ពីថ្ងៃអង្គារ​ផងដែរ។

សេចក្តីប្រកាសកាលពីថ្ងៃសុក្រ​ បានប្រកាសថា​អាកាសយានដ្ឋានអន្តរជាតិភូកេតនឹង​បញ្ចូលទៅក្នុងបញ្ជីអាកាសយានដ្ឋានដែលត្រូវបានអនុញ្ញាតឱ្យធ្វើប្រតិបត្តិការជើងហោះហើរក្នុងស្រុកមានកំណត់ចំនួន និងជើងហោះហើរអន្តរជាតិដែលត្រូវបានអនុញ្ញាតជាពិសេសសម្រាប់អ្នកធ្វើមាតុភូមិនិវត្តន៍​ដែលជាប់គាំងនៅក្នុងប្រទេសថៃ។ បើគិតមកដល់ថ្ងៃនេះ​ ខេត្តភូកេតមិនមាន​អ្នកឆ្លង​ជំងឺថ្មីរយៈពេល ១៩ថ្ងៃជាប់គ្នា។ អាជ្ញាធរមូលដ្ឋានបានបើក​ដំណើរការកោះនិងឆ្នេរទាំងអស់កាលពីថ្ងៃសៅរ៍សប្តាហ៍មុន។ កាលពីថ្ងៃសុក្រ​គណៈកម្មាធិការប្រយុទ្ធនឹងជំងឺឆ្លងនៃខេត្តភូកេតបានរំឮកឡើងវិញអំពីគោលការណ៍រក្សាគម្លាត​ ​ដើម្បីការពារ​​មានករណីឆ្លងមេរោគថ្មី។ គួរបញ្ជាក់ផងដែរថា ​ខេត្តនេះពឹងផ្អែកយ៉ាងខ្លាំងទៅលើ​វិស័យទេសចរដើម្បីរក្សាសេដ្ឋកិច្ចរបស់ខ្លួនឱ្យរីកលូតលាស់​ ប៉ុន្តែក្រោយការផ្ទុះឡើងនៃវីរុសកូវីដ-១៩​ ភូកេតមានការធ្លាក់ចុះផ្នែកសេដ្ឋកិច្ចដុនដាប។

រូបតំណាង

CAAT បានហាមឃាត់ការហោះហើរក្នុងស្រុកឆ្ពោះ​ទៅ​និងមកពីភូកេតចាប់តាំងពីខែមេសាដោយសារតែ​​មានការផ្ទុះឡើងនៃជំងឺកូវីដ-១៩។ រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Anutin Charnvirakul បានមានប្រសាសន៍​ក្នុងកិច្ចប្រជុំ CAAT ​​កាលពីថ្ងៃសុក្រថា មិនមានហេតុផលណាមួយដែលត្រូវបន្តបិទអាកាសយានដ្ឋានភូកេតនោះឡើយ ព្រោះថាខេត្តនេះមិនមានអ្នកឆ្លងថ្មីក្នុងរយៈពេល ១៩ថ្ងៃកន្លងមកហើយ។ តាមប្រភពបានឱ្យដឹងថា ជើងហោះហើរអន្តរជាតិនៅតែត្រូវបានហាមឃាត់នៅឯព្រលានយន្តហោះថៃទាំងអស់ទូទាំងប្រទេសរហូតដល់ដំណាច់ខែ។ 

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ Bangkok post

from: https://tnaot.com/km/m/detail/article/9371799