Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

“ពើង​គំនូរ” ផ្ទាំង​ថ្ម​ធម្មជាតិ​ធំ​ៗ​​​បង្កប់​​​ចម្លាក់​គំនូរ​ដ៏​អស្ចារ្យ​​​ជា​ស្នាដៃ​បុព្វបុរស​ខ្មែរ​​ស.វ ទី​១១

ពើង​គំនូរ​គឺ​ជា​កន្លែង​​សក្ការ​មួយ ស្ថិត​ក្នុង​ខេត្ត​សៀមរាប​ មាន​ទីតាំង​ភាគ​ខាងកើត​នៃ​ជើងភ្នំ​គូលែន ឬ​ឈ្មោះ​ដើម​មហេន្ទ្របពត៌ ជា​អតីត​រាជធានី​​ព្រះ​បាទ​ជ័យវរ្ម័នទី២(បរមេស្វរៈ) ជា​ស្ថាបនិក​នៃ​សន្តតិវង្ស​ក្រុង​អង្គរ។​

ទី​សក្ការ​នោះ​មាន​ផ្ទាំង​ថ្ម​ធម្មជាតិ​ធំ​ៗ​រាយប៉ាយ​ រំលេច​នូវ​​ចម្លាក់​គំនូរ​ទេវ​ព្រហ្មញ្ញ​សាសនា​ផុស​លើ​ផ្ទាំង​ថ្ម ហាក់​បី​ដូចជា​ទីឋាន ក្នុង​រឿងព្រេង​និទាន​កាលពី​យូរលង់ អន្ទង​ចិត្ត​អ្នក​សិក្សា​ផ្នែក​បុរាណ​វិទ្យា និង​ទេសចរ​ចង់​ដឹង​ចង់​ឃើញ​ពី​តំបន់​ទីក្រុង​បុរាណ​មួយ​នេះ។

ពើង​គំនូរ​ ឬ​អ្នក​ខ្លះ​ហៅ​ថា​ពើង​កេងកង​ជា​ស្នាដៃ​បុព្វបុរស​ខ្មែរ​ កសាង​ឡើង​ក្នុង​ស.វ​ទី​១១ រជ្ជកាល​ព្រះ​បាទ​ហស៌​វរ្ម័ន​ទី​៣​ ដោយ​ព្រះ​រាជគ្រូ​សិវ​សោម។ ចម្លាក់​នៅ​ពើង​គំនូរ​មាន​៤ ផ្ទាំង​ដោយ​​ភាគ​ខាងលិច​មាន​ចម្លាក់​​រូប​ព្រះ​វិស្ណុ​ផ្ទុំ​លើ​នាគ​អនន្ដ, ទីពីរ​នៅ​ទល់មុខ​ចម្លាក់​នេះ​មាន​ចម្លាក់​ព្រះ​គណេស​ព្រះហស្ត ៨ រួម​ជាមួយ​លិង្គ​បញ្ឈរ​ចំនួន​​៣អម​ដោយ​ស៊ុម​ព័ទ្ធ​ជុំវិញ។

ផ្ទាំងទី៣ ​មាន​ចម្លាក់​ទេវ​ជាច្រើន​អង្គ និង​ផ្ទាំង​ថ្ម​ទី​៤ មាន​​ចម្លាក់​ព្រះវិស្ណុ​ឈរ​លើ​គ្រុឌ​។ ក្នុង​​ជំនឿ​លទ្ធិ​ព្រះពុទ្ធ​សាសនា​កាត់​ក្លាយ​ព្រហ្មញ្ញ​​តែង​គោរព​បូជា​ទី​ទួល ជ្រោះ​ជ្រលង​ដងភ្នំ​ស្ទឹង​បឹងបួ ​ព្យុះ​ភ្លៀង​ផ្គរ ព្រៃ​ព្រឹក្សា ​ទេវតា​ ព្រលឹង​ ម្ចាស់​ទឹក​ម្ចាស់​ដី និង​ផ្ទាំង​​ថ្ម​ជា​ដើម​។​ ពើង​ទាំងអស់​ ខ្មែរ​បុរាណ​ទុកជា​ប្រាសាទ​ភ្នំ ជា​ទី​សក្ការ​បូជា​សម្រាប់​សាសនា​ទើប​មាន​​បន្សល់ទុក​នូវ​រូបចម្លាក់​ទេវ និង​សិលា​ចារិក​រហូតដល់​សព្វថ្ងៃ៕

អត្ថបទ៖ Wow Cambodian/ ប្រភពរូប៖ Noun Roth

from: https://tnaot.com/km/m/detail/article/9371699