Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

នៅរង្វង់​មូល​គោព្រៃ​ព្រឹក​នេះ មានរថយន្ត​​ជាច្រើន​បន្តកន្ទុយ​គ្នា​រើរមិនចង់រួច

គិត​ត្រឹម​វេលា​ម៉ោង​៨​និង​៥០​នាទី​ព្រឹក ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០២០​នេះ នៅ​តំបន់​រង្វង់​មូល​គោព្រៃ ​មាន​ចរាចរណ៍​ណែន​តាប់​តាន់ ហើយ​មាន​រថយន្ត​រាប់រយ​គ្រឿង​បន្តកន្ទុយ​គ្នា​ដើរ​កម្សាន្ត​តាម​រមណីយដ្ឋាន​ល្បី​ៗ​ផង​ដែរ​។

រីឯ​ភ្នំ​ដោះ​ក្រមុំ និង​សមុទ្រ​ឈើ ស្ទើរតែ​រក​កន្លែង​ដើរ​គ្មាន ជា​ពិសេស​ទីតាំង​ឈរ​ថត​ទេសភាព​ថត​ឃើញ​តែ​មនុស្ស​ម្នា​ជំនួស​ទេសភាព​ដ៏​ស្រស់បំព្រង​ពណ៌​ខៀវស្រងាត់​។

ចំពោះចំការ​ស្រល់ និង​ទឹកជ្រោះ​ប៊ូ​ស្រា គឺ​គ្មាន​សេសសល់​កន្លែង​សម្រាប់អង្គុយ​ហូប​អាហារ​ពិ​កនិច​អី​នោះ​ទេ ព្រោះ​មនុស្ស​ច្រើនពេក។

សង្កេតឃើញថា បងប្អូនយើងនៅតែប្រុងប្រយ័ត្នដោយមិន​ភ្លេច​ទឹក​អា​ល់កុល ឬ​ជែ​ល​សម្អាត​ដៃ និង​វាស់​កម្តៅ ដើម្បី​បង្ការ​មេរោគ​ដ៏​កាច​សាហាវ​កូ​វី​ដ​១៩​៕ ដោយ៖ត្នោត

from: https://tnaot.com/km/m/detail/article/9607367