Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អ្នកនេសាទអំពាវនាវឱ្យអាជ្ញាធរជួយដោះស្រាយរឿងទំនាស់ជាមួយអ្នកចិញ្ចឹមសត្វងាវ

ខេត្ត Surat Thani៖ អ្នកនេសាទកំពុងអំពាវនាវសុំឱ្យមានគោលការណ៍ណែនាំ​កាន់តែច្បាស់អំពីការ​នេសាទ​ ដោយសារតែទំនាស់របស់ពួកគេជាមួយកសិករចិញ្ចឹមសត្វងាវនៅតែកើតមានបើទោះបីមានអន្តរាគមន៍ពីអាជ្ញាធរខេត្តក៏ដោយ។

លោក Pasit Buaklai ជាអ្នកនេសាទនៅស្រុក Kanchanadit បាននិយាយកាលពីថ្ងៃសុក្រថា អាជ្ញាធរចាំបាច់ត្រូវកំណត់យ៉ាងច្បាស់នូវតំបន់ដែលអ្នកនេសាទទូកតូចៗអាចប្រមូលផលបាន។ លោក Pasit បាននិយាយថា គាត់បានជិះទូក​ពីតំបន់ Kanchanadit ទៅស្រុក Phunphin ដើម្បី​នេសាទសត្វងាវ ​ហើយគាត់និងអ្នកនេសាទផ្សេងទៀត​ត្រូវបានរារាំងដោយកសិករចិញ្ចឹមងាវ បើទោះបីជា​អាជ្ញាធរខេត្តបានបញ្ជាក់​ថាចម្ងាយ ៥.៤ គីឡូម៉ែត្រពីឆ្នេរសមុទ្រគឺជាកម្មសិទ្ធិសាធារណៈក៏ដោយ។ ​កសិករចិញ្ចឹមសត្វងាវ​បានវិនិយោគប្រាក់រាប់លានបាតដើម្បីបង្កើតកន្លែងបង្កាត់ពូជងាវនៅលើឆ្នេរសមុទ្រ និងបានសង់របងឬស្សីនៅជុំវិញតំបន់​នោះទាំង​ខុសច្បាប់ ហើយមានអ្នកយាមនៅក្នុងខ្ទមមួយសម្រាប់ឃ្លាំមើល​ដើម្បីរារាំង​អ្នកនេសាទដែលទាមទារសិទ្ធិសាធារណៈក្នុងការប្រមូលផល​សត្វងាវ។ កាលពីថ្ងៃពុធមានជម្លោះ​មួយ​កើតឡើងនៅពេលដែលអ្នកចិញ្ចឹមសត្វងាវលោក Santi Nuansaen បានយកកាំភ្លើងខ្លីមួយដើមបាញ់ឡើងទៅលើ​អាកាស​ដើម្បីបណ្ដេញអ្នកនេសាទឱ្យទៅឆ្ងាយពីកសិដ្ឋានចិញ្ចឹមសត្វងាវរបស់គាត់នៅក្នុង​ស្រុក Phunphin​។ ក្រោយមកគាត់ត្រូវបានប៉ូលិសចាប់ខ្លួនពីបទប្រើអាវុធខុសច្បាប់នៅទីសាធារណៈ។

រូបតំណាង

មានទូក​ប្រហែល ២០០គ្រឿងបានមកទីតាំងដែលមានជម្លោះកាលពីថ្ងៃព្រហស្បតិ៍និងថ្ងៃសុក្រដោយមានទាំងម្ចាស់កសិដ្ឋាននិងអាជ្ញាធរកំពុងឃ្លាំមើលយ៉ាងយកចិត្តទុកដាក់។ អាជ្ញាធរខេត្តបានបញ្ជូន​កងទ័ពជើងទឹក និងប៉ូលិស ​ចូលទៅតំបន់កើតហេតុកាលពីថ្ងៃសុក្រដើម្បីការពារកុំឱ្យមានជម្លោះកើតឡើង។ លោក Suchao Tomusik ប្រធានការិយាល័យបង្ការនិងកាត់បន្ថយគ្រោះមហន្តរាយខេត្ត បានព្រមានភាគីទាំងសងខាងថាអាជ្ញាធរនឹងមិនស្ទាក់ស្ទើរក្នុងការចាត់វិធានការតាមច្បាប់ទេប្រសិនបើមានអំពើហឹង្សាកើតឡើងនៅលើសមុទ្រ។ 

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ Bangkok Post

from: https://tnaot.com/km/m/detail/article/9370601