
អ្នកគាំទ្របា្រកដជាបានទស្សនារួចមកហើយ ជាមួយនឹងខ្សែភាពយន្តភាគដ៏ល្បីមួយមានចំណងជើងថា “Buppesunnivas” ។ ថ្មីនេះៗរឿង “Buppesunnivas” នឹងត្រៀមថតជាវគ្គ២ដើម្បីឆ្លើយតបទៅនឹងការគាំទ្ររបស់មហាជនផងដែរ។
នៅក្នុងនោះដែរ នៅថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២០ អ្នកនិពន្ធដ៏មានប្រជាប្រិយម្នាក់ដែលមាន ឈ្មោះថា Rom Pang បានចែកចាយព័ត៌មានដំណឹងល្អមួយទាក់ទងនឹង ខ្សែភាពយន្តរឿង“ Buppesunnivas” នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន។
យោងតាមការបង្ហើបប្រាប់របស់អ្នកនិពន្ធរូបនេះ បានឲ្យដឹងថាខ្សែភាពយន្តមួយនេះប្រហែលជាចាប់ផ្តើមថតនៅក្នុង ខែតុលា ឆ្នាំ ២០២០ ប៉ុន្តែសាច់រឿងនៅមិនទាន់បានបង្ហាញនៅឡើយទេ។
មួយវិញទៀតចំពោះផលិតកម្មដែលត្រូវថតឲ្យរឿងមួយនេះ ក៏នៅមិនទាន់បានបង្ហើបនៅឡើយដែរ។ លើសពីនេះក្រោយពីបានចែករំលែកដំណឹងមួយនេះភ្លាម មានអ្នកគាំទ្រជាច្រើនបានសម្តែងការត្រេកអរ និងរំភើបចិត្តចំពោះការវិលត្រលប់របស់រឿង “Buppesunnivas” នេះម្តងទៀត។
គួររំលឹកដែរថារឿង“ Buppesunnivas” គឺជារឿងភាគថៃដ៏ធំមួយ ប្រចាំឆ្នាំ ២០១៨ របស់ទូរទស្សន៍ថៃប៉ុស្តិលេខ ៣ ដែលបានសម្តែងដោយលោក Pope Thanawat ជាមួយកញ្ញា Bella Ranee ៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ thai update