គេហទំព័រពិភពលោកមួយដែលឈ្មោះ Travel Guide បានធ្វើការផ្សព្វផ្សាយពីប្រទេសកម្ពុជា ដោយធ្វើការវាយតម្លៃពីដំណើរទេសចរណ៍ក្នុងតំបន់ ថាមានសុវត្ថិភាពបំផុត។
ការវាយតម្លៃនេះ បានធ្វើឡើងដោយ ក្នុងសប្តាហ៍នេះ គ្រាដែលកម្ពុជាបានបង្ហាញនូវសមត្ថភាពអាចគ្រប់គ្រង ការឆ្លងជំងឺកូវីដ១៩ ក្នុងសហគមន៍។
បើយោងតាមគេហទំព័រអគ្គស្នងការនគរបាលជាតិបានឱ្យដឹងថា ក្នុងចំណោមប្រទេសទាំង១០ដែលមានចំណាត់ខ្ពស់ នៃគោលដៅធ្វើដំណើរទេសចរណ៍មានសុវត្ថិភាពបំផុត លើសកលលោករួមមាន៖ ប្រទេសថៃ , ប្រទេសហ្សកដានី, ប្រទេសប៉ូលីនេស៊ីបារាំង, ប្រទេសក្រិក, អ៊ូរូហ្គាយ, អ៊ីតាលី, កម្ពុជា, ជប៉ុន, អៀរឡង់ និង ប្រទេសបុតស្វាណា។
ក្នុងប្រទេសកម្ពុជា ដែលមានការផ្ទុះកូវីដ១៩តាំងពីចុងខែមករាឆ្នាំ២០២០ ការឆ្លងកូវីដ ១៩គិតត្រឹមថ្ងៃទី១៩សីហានេះ មានចំនួន២៧៣ករណី, ព្យាបាលជាសះស្បើយចំនួន២៥១នាក់និងកម្ពុជាមិន មានអ្នកស្លាប់ដោយសារកូវីដ១៩ឡើយ៕ ដោយ៖ ឃួន លក្ខិណា