យោងតាមគេហទំព័រ Worldometer បានចេញផ្សាយ កាលពីរសៀល ថ្ងៃទី១២ ខែមិថុនា ថា បណ្ដាប្រទេសទាំង១០ នៅក្នុងតំបន់អាស៊ាន មានអ្នកឆ្លងកូវីដ១៩ បន្ដកើនឡើងដល់ ១១១ ៦៩៧នាក់ ក្នុងនោះស្លាប់ ៣២៤៥នាក់ និងជាសះស្បើយ ៥៥ ៩០៧នាក់។
សិង្ហបុរី ជាប្រទេសមានអ្នកឆ្លងកូវីដ១៩ច្រើនជាងគេបំផុត នៅក្នុងតំបន់អាស៊ាន ។ ប្រទេសនេះ មានអ្នកឆ្លងថ្មី ចំនួន៤៦៣ករណី ធ្វើឲ្យប្រទេសនេះ មានអ្នកឆ្លងសរុប ៣៩ ៨៥០នាក់ ស្លាប់២៥នាក់ និងជាសះស្បើយ ២៧ ២៨៦នាក់។
ឥណ្ឌូនេស៊ី មានអ្នកឆ្លងកូវីដ១៩ ចំនួន ៣៥ ២៩៥នាក់ ស្លាប់២០០០នាក់ និងជាសះស្បើយ១២ ៦៣៦នាក់។ ប្រទេសនេះ មានអ្នកស្លាប់ច្រើនជាងគេ នៅក្នុងតំបន់អាស៊ាន ទាំង១០ប្រទេស។ រីឯហ្វីលីពីន មានអ្នកឆ្លង ២៤ ១៧៥នាក់ ស្លាប់ ១០៣៦នាក់ និងជាសះស្បើយ ៥ ១៦៥នាក់។
ម៉ាឡេស៊ី មានអ្នកឆ្លង៨ ៣៦៩នាក់ ស្លាប់១១៨នាក់ និងជាសះស្បើយ ៧០៦៥នាក់។ រីឯប្រទេសថៃ មានអ្នកឆ្លង ៣ ១២៩នាក់ ស្លាប់៥៨នាក់ និងជាសះស្បើយ ២ ៩៨៧នាក់។
វៀតណាម មានអ្នកឆ្លង ៣៣២នាក់ មិនមានករណីស្លាប់ តែមានអ្នកជាសះស្បើយ៣២១នាក់។ មីយ៉ាន់ម៉ា មានអ្នកឆ្លង២៦១នាក់ ស្លាប់៦នាក់ និងជាសះស្បើយ ១៦៥នាក់។ ប្រ៊ុយណេ មានអ្នកឆ្លង១៤១នាក់ ស្លាប់២នាក់ និងជាសះស្បើយ ១៣៨នាក់។
ប្រទេសកម្ពុជា មានអ្នកឆ្លង១២៦នាក់ មិនមានករណីស្លាប់នៅក្នុងប្រទេស តែមានអ្នកជាសះស្បើយ១២៥នាក់។ ប្រទេសឡាវ មានអ្នកឆ្លង១៩នាក់ មិនមានករណីស្លាប់ តែមានអ្នកជាសះស្បើយ ចំនួន១៩នាក់៕ ប្រែសម្រួលដោយ Nuon