Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Van Dijk ត្រៀមបន្តកុងត្រាថ្មីនៅ Liverpool ជាមួយនឹងប្រាក់បៀវត្សខ្ពស់បំផុត

កីឡាករ Virgil Van Dijk ខ្សែការពាររបស់ក្លិបហង្សក្រហម Liverpool ត្រូវបានគេរាយការណ៍ថា កំពុងត្រៀមចុះកុងត្រាថ្មីរយៈពេល៥ឆ្នាំទៀត ដើម្បីបន្តលេងនៅលើទឹកដី Anfield រហូតដល់ឆ្នាំ២០២៥។

ខ្សែការពារ Van Dijk នឹងក្លាយជាកីឡាករដែលទទួលបានប្រាក់បៀវត្សខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្ររបស់ក្លិប Liverpool លើការបន្តកុងត្រាថ្មីនេះ។ បើយោងតាមកាសែតកីឡា The Sun បានឱ្យដឹងថា ខ្សែការពារមាឌដំបងសញ្ជាតិហូឡង់រូបនេះ នឹងទទួលបានថ្លៃនឿយហត់ដល់ទៅជិត២៨ម៉ឺនដុល្លារក្នុងមួយសប្តាហ៍។

បច្ចុប្បន្ន ក្លិប Liverpool មានកីឡាករមួយរូបដែលកំពុងទទួលប្រាក់បៀវត្សខ្ពស់ជាងគេនោះគឺ ខ្សែបម្រើប្រយុទ្ធ Mohamed Salah។ កីឡាករសញ្ជាតិអេហ្ស៊ីបវ័យ២៧ឆ្នាំរូបនេះ រកបានជាង២៥ម៉ឺនដុល្លារក្នុងមួយសប្តាហ៍។

Van Dijk បានផ្លាស់ចេញពីក្លិប Southampton មកចូលរួមជាមួយក្រុមដែលមានរហ័សនាមថា ហង្សក្រហម ក្នុងតម្លៃខ្លួនផ្ទេរចំនួន៧៥លានផោន កាលពីឆ្នាំ២០១៨។ ចាប់តាំងពីផ្លាស់មកលេងបានជាងពីររដូវកាលមកនេះ រូបគេបានជួយឱ្យក្លិបឈ្នះពានរង្វាន់ដូចជា Champions League, UEFA Super Cup និង FIFA Club World Cup ខណៈពេលដែលរដូវកាលនេះ គេកំពុងបន្តជួយក្លិបឱ្យក្លាយជាជើងឯកក្របខ័ណ្ឌ Premier League សារជាថ្មីម្តងទៀត បន្ទាប់ពីខកខានឈ្នះអស់រយៈពេល៣០ឆ្នាំមកហើយ។

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ talksport

from: https://tnaot.com/km/m/detail/article/9370193