មន្ទីរទេសចរណ៍ខេត្តសៀមរាបបានឱ្យដឹងនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០នេះថា រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៦-១៨ ខែសីហា ឆ្នាំ២០២០ រមណីយដ្ឋានអង្គរទាំងមូល ដែលមានភ្ញៀវទេចរណ៍៥៧, ៧៣៥ នាក់ ចំពោះភ្ញៀវទេសចរណ៍ដែលទៅទស្សនានៅទូទាំងខេត្ត សៀមរាប មានចំនួន ៩០,៤៨៥នាក់។
បើតាមលោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប បានបញ្ជាក់ពីស្ថិតិភ្ញៀវទេសចរណ៍សរុបដែលទៅទស្សនារមណីយ ដ្ឋានអង្គរទាំង ៥៧,៧៣៥នាក់នោះ ដូចខាងក្រោម៖ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០ ទទួលបានភ្ញៀវជាតិ ១២,៧៤៧ នាក់ និងភ្ញៀវអន្តរជាតិ ២៣៤នាក់។
ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០ ទទួលបានភ្ញៀវជាតិ ១៦,៨៣៦នាក់ និងភ្ញៀវអន្តរជាតិ ៥០៤នាក់។ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០ ទទួលបានភ្ញៀវជាតិ ២៦, ៨៤៦នាក់ និងភ្ញៀវអន្តរជាតិ ៥៦៨នាក់។
ប៉ុន្មានថ្ងៃនេះសង្កេតឃើញថាមានកម្លាំងសមត្ថកិច្ចយាមកាមយ៉ាងតឹងរុឹងនិងសស្រាក់សស្រាំដើម្បីសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពរបស់ភ្ញៀវទេសចរណ៍ និងព្រមទាំងចូលរួមសកម្មភាពពង្រឹងវិធានការការពារជំងឺកូវីដ-១៩ យ៉ាងយកចិត្តទុកដាក់បំផុតផងដែរ៕ដោយ៖ត្នោត