Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

បី​ថ្ងៃ​ក្នុង​ឱកាស​ឈប់​សម្រាក កម្ពុជា​​ទទួលភ្ញៀវ​ទេសចរ​សរុប​ជាង​៨៣​​ម៉ឺន​នាក់

រាជធានី​ភ្នំពេញ ៖ ក្នុង​ឱកាស​ឈប់​សម្រាក​សង​ថ្ងៃ​ចូល​ឆ្នាំ​ខ្មែរ ដែល​ត្រូវ​នឹង​ថ្ងៃ​ទី​១៩ ខែសីហា ឆ្នាំ​២០២០​នេះ មាន​ភ្ញៀវ​ទេសចរ និង​ប្រជាពលរដ្ឋ​ដែល​ចេញ​ដើរ​ទស្សនា​កម្សាន្ត​នៅ​ទូទៅ​ប្រទេស​មាន​ចំនួន ៣២៥,០៧៧​នាក់ កើនឡើង ១៧.៣២% ធៀប​នឹង​ថ្ងៃ​ទី​២ ហើយ​បើ​ធៀប​នឹង​ថ្ងៃ​ទី​១ គឺ​កើនឡើង​ដល់​ទៅ ៣៩.៣២% ក្នុង​នោះ​ខេត្តសៀមរាប និង​ខេត្តកំពត​នៅ​តែ​ជា​គោលដៅ​ទេសចរណ៍​ទៅ​លេង​ច្រើន​ជាងគេ​។

បើ​តាម​លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​បញ្ជាក់​ឱ្យ​ដឹង​ថា ក្នុង​ចំណោម​ភ្ញៀវ​សរុប​មាន​ចំនួន​សរុប ៣២៥,០៧៧​នាក់​នេះ មាន​ភ្ញៀវ​ជាតិ​មាន​ចំនួន ៣២២,៣៨០​នាក់ និង​ភ្ញៀវ​អន្តរជាតិ​មាន​ចំនួន ២,៦៩៧​នាក់​។

លោក​រដ្ឋមន្ត្រី​ទេសចរណ៍​បញ្ជាក់​បន្ថែម​ថា គោលដៅ​ទេសចរណ៍​សំខាន់​ៗ​ក្នុងស្រុក​មួយ​ចំនួន រួម​មាន ៖ ខេត្តសៀមរាប​មាន​ចំនួន ៤៥,៩០៦​នាក់​, ខេត្តកំពត​មាន​ចំនួន ៤១,៨៧៥​នាក់​, ខេត្ត​កែប​មាន​ចំនួន ៤០,៥៩៦​នាក់​, ខេត្តបាត់ដំបង​មាន​ចំនួន ៣០,៧៤៥​នាក់​, ខេត្ត​ព្រះ​សី​ហនុមាន​ចំនួន ២៥,៣៧៣​នាក់​, ខេត្តពោធិ៍សាត់​មាន​ចំនួន ១៥,៦៣៣​នាក់​, ខេត្តព្រះវិហារ​មាន​ចំនួន ១៤,៣៨៥​នាក់​, ខេត្តកណ្តាល​មាន​ចំនួន ១១,០៣៤​នាក់​, ខេត្តកំពង់ឆ្នាំង​មាន​ចំនួន ១០,៤៣០​នាក់​, ខេត្តរតនគិរី​មាន​ចំនួន ៩,៧០៤​នាក់ និង​ខេត្តមណ្ឌលគិរី​មាន​ចំនួន ៨,៤៥៣​នាក់​។

លោក​រដ្ឋមន្ត្រី ថោ​ង ខុន ក៏​បាន​កត់សម្គាល់​ផង​ដែរ​ថា​ថា «​សរុប​ស្ថិតិ​ភ្ញៀវ​ទេសចរ​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៧-១៩ ខែសីហា គឺ​មាន​ចំនួន ៨៣៥,៤៨៤​នាក់​»​។ ចំណែក​សភាពការណ៍​សន្តិសុខ សណ្ដាប់​ធ្លាប់​នៅ​តាម​កន្លែង​មាន​ភ្ញៀវ​ទៅ​ទស្សនា​នោះ មិន​មាន​បញ្ហា​អ្វី​ធំដុំ​នោះ​ឡើយ​៕ផ្តល់សិទ្ធដោយ៖កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9607101