Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ថ្ងៃនេះមានអ្នកជាសះស្បើយពីកូវីដ១៩ ចំនួន ២នាក់ និងគ្មានអ្នកឆ្លងថ្មីឡើយ

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​ប្រកាសនៅព្រឹកថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០២០​ បន្ត​ព្យាបាល​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ជា​សះស្បើយ​ចំនួន​២​នាក់ ក្នុង​ចំណោម​អ្នក​ឆ្លង​នៅ​ទូ​ទាំង​ប្រទេស​សរុប​ចំនួន​២៧៣​នាក់ ខណៈ​គ្មាន​អ្នក​ឆ្លង​ថ្មី​នោះ​ទេ​។

អ្នកទាំងពីរ​ដែល​ព្យាបាល​ជា​សះស្បើយ​ជា​បុរស​ជនជាតិ​ខ្មែរ បាន​ធ្វើ​ដំណើរ​តាម​ជើងហោះហើរ​មក​ពី​ប្រទេស​រុ​ស្ស៊ី និង​បាន​បន្ត​ជើងហោះហើរ​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី ហើយ​មក​ដល់​កម្ពុជា​កាលពី​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០២០ និង​ម្នាក់​ទៀត​ជា​ស្ត្រី​ជន​ជាតិ​កា​ហ្សា​ក់​ស្តង់ ដែល​បាន​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​កា​ហ្សា​ក់ បន្ត​ធ្វើ​ដំណើរ​ទៅ​កូរ៉េ​ខាងត្បូង និង​បាន​មក​ដល់​ប្រទេស​កម្ពុជា កាលពី​ថ្ងៃ​ទី​៣ សីហា ឆ្នាំ​២០២០ កន្លង​មក​។ អ្នក​ទាំង​២​នាក់​នេះ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​ហើយ​។

រហូត​មក​ដល់​ពេល​នេះ​បាន​ព្យាបាល​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ សរុប​ចំនួន​២៥៣​នាក់ (​ក្នុង​នោះ​ស្ត្រី​៥៣​នាក់ និង​បុរស​២០០​នាក់​)​។ អ្នក​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​រដ្ឋ និង​ឯកជន​ចំនួន​២០​នាក់ ក្នុង​នោះ​មាន​មន្ទីរពេទ្យ​ចាក់​អង្រែ​រាជធានី​ភ្នំពេញ​១៥​នាក់​(​ស្ត្រី​១​នាក់ និង​បុរស​១៣​នាក់​)​។ នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ស្ពឺ ចំនួន​២​នាក់ ជា​បុរស និង​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ត្បូងឃ្មុំ ៤​នាក់​ជា​បុរស​៕ ដោយ៖ ត្នោត

from: https://tnaot.com/km/m/detail/article/9607055