Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ក្រសួងទេសចរណ៍​អំពាវនាវ​ក្នុង​ការ​អនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍ ក្នុង​ឱកាស​ឈប់​សម្រាក

រាជធានី​ភ្នំពេញ ៖ ​នៅ​ថ្ងៃ​ទី​១៨ ខែសីហា នេះ​ក្រសួងទេសចរណ៍បាន​អំពាវនាវ និង​ក្រើនរំលឹក​សារ​ជា​ថ្មី ដល់​ម្ចាស់ហាង ឬ​អ្នកគ្រប់គ្រង​អាជីវកម្ម​រមណីយដ្ឋាន​ទេសចរណ៍​ទាំងអស់ នៅ​ក្នុង​រាជធានី​ភ្នំពេញ និង​បណ្ដា​ខេត្ត​ទាំងអស់ សូម​យកចិត្តទុកដាក់​អនុវត្ត និង​ត្រូវ​រៀបចំ​ស្រប​តាម​វិធាន​សុវត្ថិភាព​ទេសចរណ៍ ឱ្យ​បាន​ខ្ជាប់ខ្ជួន​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​។

ថ្នាក់ដឹកនាំ​ក្រសួង​បាន​បញ្ជាក់​ថា ការ​អនុវត្ត​នោះ គឺ​ក្នុង​នោះ​រួម​មាន​៖ ការ​លាង​សម្អាត​ដៃ​នឹង​អាកុល​ជា​ប្រចាំ ការ​រក្សា​គម្លាត​សុវត្ថិភាព ត្រូវ​វាស់​កម្តៅ​រាល់ អ្នក​ចេញចូល ត្រូវ​ពាក់​ម៉ាស់​ត្រូវ​សម្អាត​បរិវេណ​បន្ទប់ទឹក និង​ទីតាំង​នានា​ដែល​ភ្ញៀវ​ទេសចរណ៍​ប្រើប្រាស់ និង​ត្រូវ​អនុវត្ត​តាម​វិធានការ​ណែនាំ សំខាន់​ៗ​មួយ​ចំនួន​ទៀត ស្រប​តាម​ខ្លឹមសារ​ក្រម​ប្រតិបត្តិ ស្ដី​ពី​វិធាន​សុវត្ថិភាព​ទេសចរណ៍ សម្រាប់​អាជីវកម្ម​រមណីយដ្ឋាន​ទេសចរណ៍​៕ ដោយ៖ ត្នោត

from: https://tnaot.com/km/m/detail/article/9607015