ការរាតត្បាតកូវីដ១៩ បានធ្វើការឲ្យការនាំចេញ និងការប្រើប្រាស់ផលិតផលទូទៅរបស់ជប៉ុន នៅក្នុងឧសភា ឆ្នាំ២០២០ បានធ្លាក់ចុះយ៉ាងខ្លាំងបំផុត ចាប់តាំងពីមានវិបត្ដិហិរញ្ញវត្ថុសកល នៅក្នុងឆ្នាំ២០០៨កន្លងមក។
សារព័ត៌មានសិង្ហបុរី Today បានផ្សាយ នៅថ្ងៃទី១២ ខែមិថុនា ថា ការនាំចេញរបស់ប្រទេសមហាអំណាចសេដ្ឋកិច្ចលំដាប់លេខ៣របស់ពិភពលោកមួយនេះបានធ្លាក់ចុះ ចាប់តាំងពីការរាតត្បាតកូវីដ១៩។ ស្របគ្នានេះដែរ ការប្រើប្រាស់ផលិតផលទូទៅ ក៏រឹតតែធ្លាក់ចុះយ៉ាងខ្លាំងបំផុតផងដែរ។
យោងតាមព្យាករណ៍ពីការិយាល័យសេដ្ឋវិទូចំនួន១៧ បានឲ្យដឹងថា ការនាំចេញបានធ្លាក់ចុះ២៦,១% ក្នុងខែឧសភា ចាប់ពីដើមឆ្នាំមក។ នេះជាការធ្លាក់ចុះខ្លាំងបំផុត គិតចាប់ពីខែកញ្ញា ឆ្នាំ ២០០៩។ រីឯការនាំចេញ កាលពីខែមេសា បានធ្លាក់ចុះ ២១,៩ភាគរយ។ ចំណែកការនាំចូល នៅក្នុងខែឧសភា ធ្លាក់ចុះ ២០,៤ភាគរយ ខណ:ខែមេសា ធ្លាក់ចុះ៧,១ភាគរយ។ នេះបង្ហាញពីឱនភាពពាណិជ្ជកម្ម ចំនួន ១,០៧ ពាន់ពាន់លានយ៉េន (៩,៩៩ ពាន់លានដុល្លារអាមេរិក) នៅក្នុងខែឧសភា។
លោក Yusuke Shimoda សេដ្ឋវិទូជាន់ខ្ពស់ នៃវិទ្យាស្ថានស្រាវជ្រាវរបស់ជប៉ុន បានថ្លែងថា បើទោះជាសហរដ្ឋអាមេរិក និងអឺរ៉ុប បើកដំណើរការសេដ្ឋកិច្ចឡើងវិញហើយក្ដី តែការនាំចេញគ្រឿងម៉ាស៊ីន និងទំនិញ បានធ្លាក់ចុះ ជាងការលក់រថយន្ដផងដែរ។
ជាមួយគ្នានេះ ធនាគារជប៉ុននឹងនៅតែរក្សាគោលនយោបាយអត្រាការប្រាក់របស់ខ្លួន ជាអប្បបរមា ០,១ភាគរយ ហើយរដ្ឋាភិបាលជប៉ុននឹងផ្ដល់នូវអត្រា០ភាគរយ ក្នុងរយ:ពេល១០ឆ្នាំ៕ ប្រែសម្រួលដោយ Nuon