Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ឥណ្ឌា​មានការកើនឡើងខ្លាំង​ពីវីរុស​កូវីដ​១៩ មួយថ្ងៃជាង១ម៉ឺនករណី

ឥណ្ឌា​មានអ្នកជំងឺឆ្លងកូវីដ​១៩កើនឡើងសរុប ២៩៧ ៥៣៥ នាក់ លើសពីចក្រភពអង់គ្លេស​ដែល​ជាប្រទេស​ឆ្លង​បំផុត​ទី​៤ក្នុងពិភពលោក ។ 

ក្រសួងសុខាភិបាល​ និងសុខុមាលភាពគ្រួសារ​​របស់ឥណ្ឌា​ បានប្រកាស​នៅថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ២០២០ថា ក្នុងរយៈពេល​មួយថ្ងៃ ឥណ្ឌា​មានករណីឆ្លងថ្មី​កូវីដ​១៩​​សរុប ១០ ៩៥៦ នាក់ ។ អ្នកជំងឺបាត់បង់ជីវិត​ថ្មី​សរុប ៣៩៦​នាក់ ធ្វើឲ្យកើនឡើងសរុប​ ៨ ៤៩៨ នាក់ ។ 

ពេលនេះ​ឥណ្ឌា​ក្លាយជាប្រទេសទី៤ឆ្លងកូវីដ​១៩​ច្រើន​ជាងគេបំផុត​បន្ទាប់ពីសហរដ្ឋអាមេរិក, ប្រេស៊ីល និងរុស្ស៊ី ។ 

ឥណ្ឌា​បាននិងកំពុង​បិទ ឬចាក់សោប្រទេស​រយៈពេល​២ខែ​កន្លងមកនេះ ​ដើម្បី​ទប់ស្កាត់ការឆ្លង​រាតត្បាតពី​វីរុស​កូវីដ​១៩ នៅក្នុងប្រទេស​ដែលមានពលរដ្ឋជាង​១,៣​​ ពាន់លាននាក់នេះ ។ ប៉ុន្តែ​យ៉ាងណាក៏ដោយ មន្ត្រី​សុខាភិបាល​បានបញ្ជាក់ថា ប្រហែល​ត្រូវចំណាយពេលច្រើនខែទៀត​​​ ការចាក់សោ ឬបិទប្រទេសនេះ​ដើម្បីទប់ស្កាត់កូវីដ​១៩ ។ 

ការចាក់សោប្រទេស​នៅឥណ្ឌា​ចាប់ផ្តើម​តាំងពី​ចុងខែមីនា នៅទូទាំងប្រទេស ។ ប៉ុន្តែចំណុច​ខ្លះ​បានបន្ធូរបន្ថយ​ផងដែរ ។ តំបន់ខ្លះ​នៅពេលបច្ចុប្បន្ននេះ កំពុងប្រឈម​ការឆ្លង​រាតត្បាតខ្លាំងពីវីរុស ។ ពលរដ្ឋក្នុងប្រទេសនេះ​បានប្រមូលផ្តុំគ្នាយ៉ាងឆាប់រហ័ស​ ក្រោយ​ពីអនុញ្ញាតឲ្យ​បើក​ហាងលក់ទំនិញ, ផ្សារទំនើប, ទីតាំងផលិតកម្ម និងកន្លែងជួបជុំសាសនា ។  

ផ្លូវក្រោមដី, សាលារៀន,​ សាកលវិទ្យាល័យ និង​រោង​ភាពយន្ត ទោះយ៉ាងណា នៅតែ​បិទទូទាំងប្រទេសដដែល ។ 

ទីក្រុងម៉ុមប៉ៃ, ញូវដេលី និងឆេនណាយ ជាទីក្រុងរាតត្បាតពីវីរុស​ខ្លាំងជាងគេបំផុតនៅក្នុងប្រទេសនេះ ។ ប្រជាជនរស់នៅ​តាមទីជនបទ​ ក៏ប្រឈមមុខ​នឹងឱកាសឆ្លងកូវីដ​១៩ខ្ពស់បំផុត​ផងដែរ ។ ការឆ្លង​នៅ​តាមទីជនបទ​កើនឡើង​នៅពេលដែល​កម្មករចំណាកស្រុក​បានចាកចេញពីតំបន់ប្រជុំជន និងទីក្រុងនានា​ បន្ទាប់ពីបាត់បង់ការ​ងារ ត្រឡប់​ទៅកាន់​ស្រុកកមណើត​របស់ពួកគេ ៕ ប្រែសម្រួលដោយ៖ thach yat

from: https://tnaot.com/km/m/detail/article/9370033