Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ប្រទេសថៃមានករណីថ្មីនៃអ្នកឆ្លងមេររោគកូវីដ-១៩ចំនួន ៤នាក់សុទ្ធតែអ្នកមកពីប្រទេសឥណ្ឌា

រដ្ឋាភិបាលថៃបានរាយការណ៍ថា ប្រទេសថៃមានករណីថ្មីនៃអ្នកឆ្លងមេរោគកូវីដ-១៩ ចំនួន៤នាក់បន្ថែមទៀត។ អ្នកឆ្លងទាំង ៤នាក់នោះសុទ្ធតែជាអ្នកវិលត្រឡប់មកពីប្រទេសឥណ្ឌា។

លោក Taweesilp Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌល​រដ្ឋបាលស្ថាន​ភាពកូវីដ-១៩ បានមានប្រសាសន៍ថា ករណីថ្មីទី១ គឺជាមេផ្ទះដែលមានអាយុ ៣៩ឆ្នាំ។ នាងបានវិលត្រឡប់មកប្រទេសថៃវិញនៅថ្ងៃទី៤ ខែមិថុនា ហើយត្រូវបានគេដាក់ឱ្យនៅដាច់ដោយឡែក​នៅមណ្ឌលមួយនៃខេត្ត​ Chon Buri ។ ​​ការធ្វើតេស្តលើកទី១ របស់នាងគឺលទ្ធផលអវិជ្ជមាន ហើយការធ្វើតេស្តលើកទី២កាលពីថ្ងៃអង្គារបានបង្ហាញលទ្ធផលវិជ្ជមានកូវីដ-១៩។

៣នាក់ ទៀតជាអ្នកដែលបានវិលត្រឡប់មកវិញនៅថ្ងៃទី៥ ខែមិថុនា។ ពីរនាក់ជាកម្មករភេទប្រុសអាយុ ៣៧ និង ៥៣ឆ្នាំ និងម្នាក់ទៀតជាអ្នកម៉ាស្សាមានអាយុ ៤៤ឆ្នាំ។ ពួកគេត្រូវបានគេដាក់ឱ្យនៅខេត្ត Chon Buri ហើយ​បាន​ធ្វើតេស្តវិជ្ជមានកាលពីថ្ងៃពុធ។ លោកវេជ្ជបណ្ឌិត Taweesilp បាន​បន្ថែមទៀតថា ប្រទេសឥណ្ឌាមាន​អ្នកឆ្លងច្រើនជាងគេនៅអាស៊ី (២៩៨២៨៣នាក់) និងជាប់ចំណាត់ថ្នាក់លេខ៤ ទូទាំងពិភពលោក។​ មានប្រជាជនថៃចំនួន ៤៤៤៥នាក់ បានវិលត្រឡប់ពី​ប្រទេសឥណ្ឌា។

រូបតំណាង

បច្ចុប្បន្នប្រទេសថៃមានចំនួនអ្នកឆ្លងសរុប​ ៣១២១នាក់ ដែលក្នុងនោះមានអ្នកជំងឺ ២៩៨៧នាក់បានជាសះស្បើយឡើងវិញ និងមានអ្នកជំងឺ ៨៤នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅឡើយ រីឯអ្នកស្លាប់នៅរក្សាចំនួន ៥៨នាក់ដដែល។ តាមរបាយការណ៍បានបញ្ជាក់ថា រយៈពេល ១៨ថ្ងៃមកនេះ ប្រទេសថៃមិនមានអ្នកជំងឺក្នុងស្រុកនោះទេ។ ទោះយ៉ាងណាក៏ដោយប្រជាជនមិនត្រូវធ្វេសប្រហែសឡើយ។ ​នៅលើពិភពលោក មានអ្នកឆ្លងមេរោគកូវីដ-១៩ ចំនួន ៧.៥៩ លាននាក់ និងមានអ្នកស្លាប់​ចំនួន ៤២៣៨៤៤នាក់។ ​សហរដ្ឋអាមេរិកមានអ្នកឆ្លងច្រើនបំផុតចំនួន ២.០៩លាននាក់ និងមានអ្នកស្លាប់ច្រើនបំផុត​ចំនួន ១១៦០៣៤នាក់។

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ Bangkok Post

from: https://tnaot.com/km/m/detail/article/9369888