ទីភ្នាក់ងារសារព័ត៌មាន Tass គ្រប់គ្រងដោយរដ្ឋរុស្ស៊ី បានចេញផ្សាយ កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ ថា តម្លៃប្រេងឆៅ ប្រភេទ Brent នៅទីផ្សារលក់ដូរ ICE នៅទីក្រុងឡុងដ៍ សម្រាប់ខែសីហា ខាងមុខ នឹងធ្លាក់ចុះមកនៅត្រឹម៣៧,៩៤ដុល្លារអាមេរិក ក្នុង១ធុង។ តម្លៃនេះបានធ្លាក់ចុះ ចំនួន៩,១ភាគរយ ចាប់តាំងពីការបិទរដូវកាលការជួញដូរដំបូងម៉្លេះ។
ស្របគ្នានេះដែរ តម្លៃប្រេងឆៅ WTI បានធ្លាក់ចុះ១០,៣ភាគរយ ហើយការធ្វើជួញដូរ មានតម្លៃ ៣៥,៦៨ដុល្លារ ក្នុងមួយធុង។ ប្រេងឆៅ ប្រភេទ Brent រកឃើញថា ធ្លាក់ចុះមកនៅ ៣៨,៣៤ដុល្លារ ក្នុងមួយធុង (-8.1%)។ រីឯប្រេងឆៅ WTI បានធ្លាក់ចុះមកនៅត្រឹម ៣៦,២៤ដុល្លារ ក្នុងមួយធុង (-8.9%)។
ជាមួយគ្នានេះ រូបិយប័ណ្ណរបស់រុស្ស៊ី ក៏បានចុះថោក បើធៀបនឹងប្រាក់ដុល្លារអាមេរិក និងប្រាក់អឺរ៉ូ នៅក្នុងការធ្វើការជួញដូររូបិយប័ណ្ណបរទេស នៅទីផ្សារប្ដូរប្រាក់ នាទីក្រុងមូស្គូ។ តម្លៃប្រាក់ដុល្លារ គឺ១ដុល្លារអាមេរិក ស្មើនឹង៦៩,៨៣រូពី (Rubles លុយរបស់រុស្ស៊ី) គឺតម្លៃកើនឡើង ១,៩ភាគរយ៕ ប្រែសម្រួលដោយ Nuon