
សមាជិកក្រុម EXO ដែលមានលោក Sehun និងលោក Chanyeol ត្រូវបានគេផ្សាយថា ជាម៉ូឌែលថ្មី ដែលនឹងត្រូវថតផ្សព្វផ្សាយឱ្យក្រុមហ៊ុនស្រាបៀរកូរ៉េ Cass ។
ក្នុងនោះដែរ ផលិតកម្ម SM Entertainment ក៏បានបញ្ជាក់នៅថ្ងៃទី១២ ខែមិថុនា នេះថា ពួកគេទាំងពីរ ពិតជានឹងត្រូវថតផ្សព្វផ្សាយឱ្យក្រុមហ៊ុនស្រាបៀរ Cass នេះ របស់ប្រទេសកូរ៉េ ពិតប្រាកដមែន ។
សមាជិកទាំងពីររូបនេះ ក៏ត្រូវបានអ្នកលេងអ៊ីនធើណិតប្រទះឃើញផងដែរ ក្នុងអំឡុងពេលការថតវីដេអូពាណិជ្ជកម្មនេះ។ ជាមួយគ្នានេះដែរ ផលិតកម្ម SM Entertainment បានប្រកាសកាលពីដើមខែនេះថា Sehun និង Chanyeol នឹងត្រឡប់មកវិញឆាប់ៗជាមួយនឹងអាល់ប៊ុមបទចម្រៀងខ្នាតតូចទី២ របស់ពួកគេ ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ allkpop