Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ជំងឺកូវីដ​១៩ នៅកូរ៉េខាងត្បូង រកឃើញថ្មី​៥៦ករណីថែមទៀត​​

អ្នកជំងឺ​កូវីដ​១៩​នៅក្នុងប្រទេស​កូរ៉េខាងត្បូង​បានកើនឡើង​រហូតដល់​១២ ០០៣ នាក់ ខណៈរយៈពេល​២៤ម៉ោង​ គេកត់ត្រាឃើញ​៥៦ករណីវិជ្ជមាន ។ 

ទិន្នន័យ​ប្រចាំ​ថ្ងៃ​ដែលបានកត់ត្រា​​ក្នុងរយៈពេ​ល១២ថ្ងៃ​កន្លងទៅនេះ ​មានការកើនឡើង​​រវាង​ចន្លោះពី​៣០ករណី ដល់​៦០ករណី ។ ក្នុងចំណោម​អ្នកឆ្លង​នៅកូរ៉េខាងត្បូង​ទាំងអស់ សរុប ១ ៣២៥ករណី មានប្រភពមកពីខាងក្រៅ ។ ក្នុងចំណោម​អ្នកឆ្លងថ្មី ដែលរកឃើញ​ទាំង​៥៦ករណីនេះ មាន​១៣ករណី​នាំមកពីប្រភពខាងក្រៅ ។ 

ការឆ្លងក្នុងចង្កោមតូចៗ​នៅតែរកឃើញ​ទាក់ទង​ទៅនឹងការប្រមូលផ្តុំជួបជុំខាងសាសនា, កីឡា​ពេលរាត្រ និងកីឡាតិន្នីស​នៅលើតុ ក៏ដូចជា​មជ្ឈមណ្ឌល​ចែក​ចាយ និងអ្នកលក់ផលិតផលសុខភាព​នៅក្នុងទីក្រុង ។ 

អ្នកជំងឺ​ម្នាក់ថែមទៀត​បានបាត់បង់ជីវិត ធ្វើឲ្យប្រទេសនេះបាត់បង់ជីវិត​សរុប​ ២៧៧ នាក់ ដោយសារ​កូវីដ​១៩ ។ អត្រា​បាត់បង់ជីវិត​ឈរនៅ​កម្រិត ​២,៣១​ ភាគរយ ។ 

អ្នកជំងឺ​សរុប​១៥នាក់បន្ថែមទៀត​បានចាកចេញពីមន្ទីរពេទ្យ ក្រោយ​ពីជាសះស្បើយ​ទាំងស្រុង ។ ប្រទេសនេះ​មានអ្នកជំងឺជាសះស្បើយសរុប ១០ ៦៦៩​ នាក់ ឬ​ ៨៨,៩ ​ភាគរយ នៃអ្នកជំងឺសរុប ។ 

គួរបញ្ជាក់ថា គិតចាប់តាំងពីថ្ងៃទី៣ ខែមករា កូរ៉េខាងត្បូង​​បានធ្វើតេស្តវីរុស​ជាង ​១,០៨​ លាននាក់​ ក្នុងចំណោមនោះ ១, ០៤៥ ២៤០ នាក់​អវិជ្ជមាន ខណៈ ២៤ ២៤៤ នាក់​កំពុងស្ថិតក្រោមការធ្វើតេស្ត ៕ ប្រែសម្រួលដោយ៖ thach yat

from: https://tnaot.com/km/m/detail/article/9369414